ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល

አማርኛاَلْعَرَبِيَّةُ • 繁体字 • 日本語 • ភាសាខ្មែរ • 한국어 • ລາວ • Oromiffa • русский язык • af-Soomaali • Español • Tagalog • ภาษาไทย • ትግርኛ • Tiếng việt • English

តើផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល (STP) គឺជាអ្វី?

ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល (STP) គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនដែលផ្តល់ឱ្យអ្នកគ្រប់គ្នានូវលទ្ធភាពដើម្បីទទួលបានជម្រើសប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ ដើម្បីទៅដល់ទីកន្លែង និងឱកាសផ្សងៗទៀត។

ប្រព័ន្ធដឹកជញ្ញូនរបស់យើងមិនត្រឹមតែផ្លូវនិងចិញ្ចើមថ្នល់ទេ។ វាមានរួមទាំង ឡានក្រុង ផ្លូវរថភ្លើងខ្នាតតូច ចិញ្ចើមថ្នល់ ទីសាធារណៈ និងអ្វីៗជាច្រើនថែមទៀត។ ប៉ុន្តែដោយជំងឺកូវីដ-១៩ ការប្រែប្រួលនៃអាកាសធាតុ និងកំណើនប្រជាជនកាន់តែច្រើន បានធ្វើឱ្យមានការលំបាកក្នុងការរក្សាប្រព័ន្ធនេះឱ្យដំណើរការដោយរលូន។ ដោយសារមូលហេតុនេះហើយ បានយើងចង់បង្កើតប្រព័ន្ធប្រកបដោយនិរន្តរភាពដែលដំណើរការនាពេលបច្ចុប្បន្ននិងនាពេលអនាគត។

ហេតុអ្វីបានជា STP មានសារៈសំខាន់ចំពោះខ្ញុំនិងសហគមន៍របស់ខ្ញុំ?

មិនថាអ្នកទៅទីណានោះទេ - មិនថាទៅធ្វើការ ឬទៅសាលា ទៅលេងមិត្តភ័ក្តិ ធ្វើកិច្ចការផ្សេងៗ ទៅកន្លែងសក្ការៈ ឬទៅទទួលទានអាហារពេលល្ងាចនោះទេ អ្នកគួរតែអាចធ្វើបានតាមបែបបទដែលមានសុវត្ថិភាព ប្រសិទ្ធភាពនិងតម្លៃសមរម្យ។ និយាយឱ្យស្រួលទៅ តម្រូវការផ្នែកដឹកជញ្ជូនរបស់យើងធ្វើឱ្យយើងមានជីវិតប្រចាំថ្ងៃជាច្រើនយ៉ាង។ ដោយមានការចូលរួមក្នុងការបង្កើត STP អ្នកនឹងជួយយើងបង្កើតប្រព័ន្ធមួយដែលដំណើរការឱ្យបានកាន់តែប្រសើរសម្រាប់មនុស្សគ្រប់ៗរូប។

ប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុលនិងផ្តល់អត្ថប្រយោជន៍ដល់មនុស្សគ្រប់ៗគ្នា។ ជារឿយៗ នៅពេលដែលផែនការរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើង ពួកគេមិនដែលរាប់បញ្ចូលមនុស្សផ្សេងៗទៀតជាច្រើន ជាពិសេស ជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច ឬផ្នែកនៃសហគមន៍ដែលមិនមែនជាជនជាតិស្បែក មនុស្សប្រភេទ LGBTQIA+ ប្រជាជនរស់នៅក្នុងភាពក្រីក្រ សហគមន៍ជនអន្តោប្រវេសន៍ និងមនុស្សដែលមិនចេះនិយាយភាសាអង់គ្លេសនៅផ្ទះ មនុស្សវ័យក្មេង មនុស្សចាស់ និងជនពិការ។ យើងជឿថា យើងគួរស្ដាប់សំឡេងរបស់មនុស្សគ្រប់រូប ដូច្នោះ យើងអាចបំពេញតាមតម្រូវការរបស់ពួកគេ។

តោះ យើងនាំគ្នាឆ្លើយនិងសំណួរទាំងអស់គ្នា៖ តើអ្នកចង់អោយប្រព័ន្ធដឹកជញ្ជូនរបស់យើងដំណើរការដូចម្ដេចខ្លះ?

ចក្ខុវិស័យនៃការដឹកជញ្ជូននៅទីក្រុងស៊ីឯថុលនាពេលអនាគត

ស្វែងយល់បន្ថែម និងចូលរួមក្នុងការបង្កើតផែនការដឹកជញ្ជូននៅក្នុងទីក្រុងស៊ីឯថុល (STP)! ប្រើគេហទំព័រនេះដើម្បីភ្ជាប់ជាមួយឱកាសចូលរួម ស្វែងរកគម្រោងធនធាន និងបន្តរង់ចាំទទួលដំណឹងថ្មីៗអំពីដំណើរផែនការ។

តើឥឡូវនេះ កំពុងតែមានអ្វីកើតឡើង?

ដំណើរការរៀបចំផែនការរបស់យើងទើបតែចាប់ផ្តើម ហើយយើងត្រូវការជំនួយពីលោកអ្នក!

ដើម្បីជួយយើងក្នុងការចាប់ផ្តើម សូមប្រាប់យើងពីរបៀបដែលអ្នកធ្វើដំណើរជុំវិញទីក្រុង Seattle ហើយប្រាប់យើងពីវិធីដ៏ល្អបំផុតសម្រាប់ឱ្យពួកយើងទាក់ទងជាមួយអ្នក អំឡុងពេលដែលយើងបង្កើតផែនការជាមួយគ្នា។

យើង​នឹង​ធ្វើ​បច្ចុប្បន្នភាពលើ​គេហទំព័រ​នេះ​នូវ​ឱកាស​បន្ថែម​ទៀត​សម្រាប់ទុកឱ្យ​អ្នក​​ចូលរួម​ជាមួយ​ដំណើរការ​អភិវឌ្ឍន៍ប្រព័ន្ធ STP។

ស្វែងយល់បន្ថែមអំពីផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល

ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុលគឺជាចក្ខុវិស័យសម្រាប់អនាគតនៃការដឹកជញ្ជូននៅក្នុងទីក្រុងស៊ីឯថុល។ បង្កើតឡើងដោយមានការសហការគ្នាជាមួយសហគមន៍និងត្រូវបានដឹកនាំដោយក្រសួងដឹកជញ្ជូន SDOT ដែលផ្ដល់តម្លៃដ៏ខ្ពស់ទៅលើ សុវត្ថិភាព សមធម៌ អាកាសធាតុ និងការគ្រប់គ្រង - ផែនការនេះនឹងបង្កើតគោលដៅ យុទ្ធសាស្ត្រ និងការណែនាំសម្រាប់ប្រព័ន្ធដឹកជញ្ជូនដែលដំណើរការសម្រាប់ទីក្រុងរបស់យើងក្នុងពេលនេះ និងនាពេលអនាគត។ យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នក ជាមួយសហគមន៍ ដូចដែលយើងបង្កើតការតភ្ជាប់សហគមន៍ដែលផ្តោតលើការធ្វើឱ្យមានយបណ្តាញដឹកជញ្ជូនរបស់យើងឱ្យបានប្រសើរឡើងសម្រាប់ប្រជាជន ហើយមិនមែនសម្រាប់តែរថយន្តជាចម្បងនោះទេ។

យើងទទួលស្គាល់ថា កិច្ចខិតខំប្រឹងប្រែងរៀបចំផែនការកាលពីមុនមកបានខ្វះខាតក្នុងការចូលរួមយ៉ាងពេញលេញពីមនុស្សគ្រប់ៗគ្នា ជាពិសេសជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច និងប្រជាជនពីសហគមន៍ដែលមិនមែនជាជនជាតិស្បែកស។ ក្រសួង SDOT នឹងចាប់សហការគ្នាជាមួយមូលដ្ធានអង្គការសហគមន៍ ដែលមានទំនាក់ទំនងស្រាប់ជាមួយសហគមន៍ដែលពួកគេផ្ដល់សេវាកម្ម ដើម្បីស្តាប់និងធានាថា ផែនការនេះឆ្លុះបញ្ចាំងពីតម្លៃ និងតម្រូវការរបស់មនុស្សគ្រប់រូប។

សរុបសេចក្ដីទៅគឺ? ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល គឺជាការប្តេជ្ញាចិត្តរបស់ក្រសួង SDOT ដើម្បីធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនប្រកបដោយគ្មានការប្រកាន់ជាតិសាសន៍ មានយុតិធម៌ក្នុងសង្គមដែលបំពេញតាមតម្រូវការរបស់ប្រជាជនគ្រប់រូប ដើម្បីឱ្យពួកយើងទាំងអស់គ្នាធ្វើដំណើរប្រកបដោយសុវត្ថិភាពហើយនិងគុណសម្បត្តិ ឆ្ពោះទៅកាន់ទីកន្លែងដែលមានសារៈសំខាន់បំផុតសម្រាប់ពួកគេ - បង្កើតឱ្យមានការទំនាក់ទំនងគ្នាក្នុងសហគមន៍។

សំណួរដែលត្រូវបានសួរជាញឹកញាប់

តើអ្នកអាចប្រាប់ខ្ញុំបន្ថែមអំពីផែនការដឹកជញ្ជូនរបស់ទីក្រុង Seattle (STP) បានឬទេ?

STP គឺជាចក្ខុវិស័យសម្រាប់អនាគតនៃការដឹកជញ្ជូននៅទីក្រុង Seattle។ ការចូលរួមរបស់សហគមន៍គឺជាផ្នែកមួយដ៏សំខាន់នៃការអភិវឌ្ឍន៍ផែនការនេះ។ STP នឹងបង្កើតគោលដៅ យុទ្ធសាស្ត្រ និងការណែនាំសម្រាប់ប្រព័ន្ធដឹកជញ្ជូនដែលដំណើរការសម្រាប់ទីក្រុងរបស់យើងក្នុងពេលនេះ និងនាពេលអនាគត។ ផែនការនេះនឹងរៀបចំអ្វីៗគ្រប់យ៉ាងចាប់ពីការផ្តល់មូលនិធិដឹកជញ្ជូននាពេលអនាគតដល់គម្រោង និងកម្មវិធីដែលលើកកម្ពស់របៀបដែលយើងប្រើប្រាស់កន្លែងសាធារណៈ និងធ្វើដំណើរឆ្លងកាត់តាមទីក្រុង។

យើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នក និងអ្នកជិតខាងរបស់អ្នក ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូនដែលបំពេញតម្រូវការរបស់អ្នក។

ជាញឹកញាប់ នៅពេលដែលផែនការរបស់រដ្ឋាភិបាលត្រូវបានបង្កើតឡើង ពួកគេមិនរាប់បញ្ចូលមនុស្ស​ផ្សេងៗ ជាពិសេសអ្នកដែលមានស្បែកខ្មៅ ជនជាតិដើមភាគតិច ឬសមាជិកនៃសហគមន៍ដែលមិនមែនជាជនជាតិស្បែកស។ មនុស្ស LGBTQIA+ ប្រជាជនរស់នៅក្នុងភាពក្រីក្រ សហគមន៍ជនអន្តោប្រវេសន៍ និងមនុស្សដែលមិនចេះនិយាយភាសាអង់គ្លេសនៅផ្ទះ។ មនុស្សវ័យក្មេង; មនុស្សវ័យចំណាស់ និងជនពិការ។ យើងជឿថា យើងគួរស្ដាប់យោបល់របស់មនុស្សគ្រប់រូប ដើម្បីអោយយើងអាចបំពេញតាមតម្រូវការរបស់ពួកគេ។ យើងកំពុងរួមដៃជាមួយអង្គការតាមសហគមន៍ ដែលមានទំនាក់ទំនងស្រាប់ជាមួយសហគមន៍ដែលពួកគេបម្រើ ដើម្បីស្តាប់ និងធានាថាផែនការនេះឆ្លុះបញ្ចាំងពីតម្លៃ និងតម្រូវការរបស់មនុស្សគ្រប់រូប។

សរុបសេចក្ដីទៅគឺ? ផែនការដឹកជញ្ជូននៃទីក្រុង Seattle គឺជាការប្តេជ្ញាចិត្តរបស់យើងក្នុងការកសាងប្រព័ន្ធដឹកជញ្ជូនដែល៖

  • បំពេញតាមតម្រូវការរបស់មនុស្សគ្រប់គ្នា
  • យើងទាំងអស់គ្នាធ្វើដំណើរប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យទៅកាន់ទីកន្លែងនានា ហើយមានឱកាស ហើយនិង
  • គោរពមនុស្សគ្រប់រូប - ដោយមិនគិតពីពូជសាសន៍ វណ្ណៈ ភេទ ជម្រើសផ្លូវភេទ សញ្ជាតិ អាយុ ឬសមត្ថភាព - ប្រកបដោយសេចក្តីថ្លៃថ្នូរ និងសមធម៌។

តើ STP នឹងធ្វើឡើងនៅពេលណា?

យើងរំពឹងថានឹងមានផែនការព្រាងសម្រាប់ការត្រួតពិនិត្យជាសាធារណៈនៅនិទាឃរដូវឆ្នាំ 2023។ អ្នកនឹងអាចពិនិត្យមើល ផ្តល់យោបល់ និងជួយរៀបចំបំពេញផែនការមួយក្នុងអំឡុងឆ្នាំ 2022។ សូមចូលមកមើលទំព័រនេះសម្រាប់ព័ត៌មានថ្មីៗអំពីដំណើរការនេះ។

អ្នកក៏អាចចុះឈ្មោះដើម្បីទទួលបច្ចុប្បន្នភាពតាមអ៊ីមែលផងដែរ។

តើខ្ញុំអាចចូលរួមឥឡូវនេះបានឬទេ?

បាន! យើងចង់បង្កើតផែនការដែលឆ្លុះបញ្ចាំងពីតម្លៃ តម្រូវការ និងបទពិសោធន៍របស់អ្នក។ ចុចប៊ូតុងខាងក្រោម ដើម្បីធ្វើការស្ទង់មតិខ្លីៗអំពីរបៀបដែលអ្នកធ្វើដំណើរ និងរបៀបដែលយើងអាចទាក់ទងបានល្អបំផុតជាមួយអ្នក នៅពេលដែលយើងបង្កើតផែនការជាមួយគ្នា។

អ្នកក៏អាចមើលតារាងពេលវេលានៃការចូលរួមជាសាធារណៈរបស់យើងខាងក្រោមផងដែរ។ (វាអាចមាន​ការ​ផ្លាស់​ប្តូ​រ​។)

កំណត់ពេលវេលា

  • ខែមីនា ឆ្នាំ 2022៖ គម្រោងចាប់ផ្តើម!
    • ក្នុងអំឡុងខែនេះ យើងនឹងចែករំលែកគោលដៅ គោលបំណង កាលវិភាគ និងឱកាសសម្រាប់ការចូលរួមជាមួយដៃគូ និងសហគមន៍របស់យើង។
  • និទាឃរដូវ - រដូវស្លឹកឈើជ្រុះឆ្នាំ 2022៖ ដំណាក់កាលទី 1 នៃការចូលរួមជាសាធារណៈ
    • ក្នុងដំណាក់កាលនេះ យើងនឹងធ្វើការស្វែងយល់អំពីអាទិភាពនៃសហគមន៍។
  • រដូវស្លឹកឈើជ្រុះឆ្នាំ 2022 - និទាឃរដូវឆ្នាំ 2023៖ ដំណាក់កាលទី 2 នៃការចូលរួមជាសាធារណៈ
    • ក្នុង​ដំណាក់​កាល​នេះ យើង​នឹង​ចែក​រំលែក​នូវ​អ្វី​ដែល​យើង​បាន​ស្ដាប់ និង​បាន​សិក្សា​ក្នុង​ដំណាក់​កាល​ទី 1។ យើងក៏នឹងស្វែងរកមតិបន្ថែមពីសហគមន៍របស់យើងផងដែរ។
  • និទាឃរដូវឆ្នាំ 2023៖ ដំណាក់កាលទី 3 នៃការចូលរួមជាសាធារណៈ
    • យើងនឹងចែករំលែកគម្រោងព្រាងរបស់ STP ជាមួយសហគមន៍របស់យើង ហើយស្តាប់មតិកែលម្អ។
  • រដូវក្តៅឆ្នាំ 2023៖ បញ្ចប់ STP!

ហេតុអ្វីបានជាទីក្រុង Seattle ឥឡូវ ត្រូវការផែនការនេះ?

បញ្ហាប្រឈមបន្ទាន់និងបញ្ហាប្រឈមនានាកំពុងតែកើតមាន៖ យើងកំពុងប្រឈមមុខនឹងបញ្ហាដឹកជញ្ជូនដែលប៉ះពាល់ដល់ប្រព័ន្ធដឹកជញ្ជូនរបស់យើងទាំងអស់គ្នា។ នេះ​រួម​មាន៖

  • ឥទ្ធិពលដែលកំពុងបន្តនៃជំងឺរាតត្បាត កូវីដ-១៩ COVID-19 លើជីវភាពរស់នៅរបស់សហគមន៍ និងវិធីធ្វើដំណើររបស់យើង
  • អាកាសធាតុ​ដែលបង្ក​ឱ្យ​មាន​ការផ្លាស់ប្ដូខ្លាំងជាបន្ទាន់​ដែល​ប៉ះពាល់​ដល់​ផ្លូវ​ថ្នល់​របស់​យើង
  • កំណើនប្រជាជនដែលបង្កើនឱ្យមានចរាចរណ៍ច្រើននិងការបង្ហាញពីតម្រូវការផ្នែកលំនៅដ្ឋានដែលមានតម្លៃសមរម្យនៅជិតទីកន្លែងដឹកជញ្ជូនសាធារណៈ។
  • ហើយមានច្រើនថែមទៀត។

បញ្ហាទាំងអស់នេះ ទាមទារឱ្យមានវិធានការបន្ទាន់។ យើងត្រូវតែស្រមៃមើល ហើយបង្កើតឱ្យមានប្រព័ន្ធដឹកជញ្ជូនថ្មីមួយដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ និងជួយអ្នកគ្រប់គ្នាធ្វើដំណើរជុំវិញទីក្រុង Seattle ប្រកបដោយសុវត្ថិភាព ប្រសិទ្ធភាព និងតម្លៃសមរម្យ។

ការអភិវឌ្ឍន៍កញ្ចប់ថវិកាដឹកជញ្ជូនថ្មី៖ កញ្ចប់ថវិកាបច្ចុប្បន្នរបស់យើង ការហូតពន្ធដឹកជញ្ជូនទីក្រុង Seattle (Levy to Move Seattle) ផុតកំណត់នៅឆ្នាំ 2024។ ការហូតពន្ធដឹកជញ្ជូននៃទីក្រុង Seattle ផ្ដល់ប្រាក់ចំនួន 930 លានដុល្លារក្នុងរយៈពេល 9 ឆ្នាំ (2015-2024) ហើយផ្គត់ផ្គង់ប្រហែល 30% នៃថវិកាដឹកជញ្ជូនរបស់យើង។ យើង​ត្រូវ​បង្កើត​កញ្ចប់​ថវិកា​ថ្មី​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​មតិ​ស្ថាបនា​របស់​អ្នក។ ដោយមានជំនួយរបស់អ្នកដើម្បីបង្កើត STP យើងអាចបង្កើតកញ្ចប់ថវិកាបន្តដែលនឹងបំពេញតាមតម្រូវការរបស់អ្នក។

ការដើរតាមផែនការកសាងទូលំទូលាយនៃទីក្រុង Seattle៖ ការធ្វើផែនការកសាងទូលំទូលាយនៃទីក្រុង Seattle (ផែនការទូលំទូលាយ) គឺជាឧបករណ៍ដែលនាយកដ្ឋានទីក្រុងប្រើនៅពេលធ្វើការសម្រេចចិត្តខ្នាតធំអំពីរបៀបដែលទីក្រុង Seattle រីកចម្រើន និងវិវឌ្ឍក្នុងរយៈពេលម្ភៃឆ្នាំខាងមុខ។ ក្នុងចំណោមកម្មវត្ថុជាច្រើនទៀត ផែនការដ៏ទូលំទូលាយនេះមានរួមបញ្ចូលកត្តាខាងដឹកជញ្ជូន។ ផែនការដ៏ទូលំទូលាយនេះកំពុងត្រូវបានធ្វើបច្ចុប្បន្នភាពស្របពេលដែលយើងកំពុងបង្កើតផែនការដឹកជញ្ជូននៃទីក្រុង Seattle ។ នេះមានសារៈសំខាន់ ពីព្រោះផែនការដឹកជញ្ជូននៃទីក្រុង Seattle នឹងផ្តល់ភាពច្បាស់លាស់កាន់តែច្រើនដល់សហគមន៍ ជាមួយនឹងព័ត៌មានលម្អិតបន្ថែមទៀតអំពីរបៀបដែលគោលដៅ និងគោលនយោបាយផែនការទូលំទូលាយនឹងកើតឡើងនៅក្នុងប្រព័ន្ធដឹកជញ្ជូនរបស់យើង។

តើមានផលប្រយោជន៌អ្វីខ្លះដែលជំរុញផែនការនេះ?

STP នឹងឆ្លុះបញ្ចាំងពីតម្លៃរបស់យើង។ ផែនការនេះក៏នឹងផ្តោតលើតម្រូវការអាកាសធាតុ សមធម៌ ការគ្រប់គ្រង និងសុវត្ថិភាព ដើម្បីជួយដោះស្រាយបញ្ហាប្រឈមដ៏លំបាកបំផុតរបស់យើង។

ផលប្រយោជន៌និងគោលដៅរបស់ SDOT៖

សមធម៌៖ យើងជឿជាក់ថា ការដឹកជញ្ជូនត្រូវតែបំពេញតាមតម្រូវការរបស់សហគមន៍ដែលមិនមែនជាជនជាតិស្បែកស និងអ្នកមានប្រាក់ចំណូលគ្រប់កម្រិត គ្រប់សមត្ថភាព និងគ្រប់វ័យទាំងអស់។ គោលដៅរបស់យើងគឺដើម្បីធ្វើជាដៃគូជាមួយសហគមន៍នាៗដើម្បីកសាងប្រព័ន្ធដឹកជញ្ជូនប្រកបដោយសមធម៌នៃជាតិសាសន៍ និងយុតិធម៌នៃសង្គម។

សុវត្ថិភាព៖ យើងជឿថា មនុស្សគ្រប់គ្នាគួរតែអាចធ្វើដំណើរប្រកបដោយសុវត្ថិភាពទូទាំងទីក្រុង។ គោលដៅរបស់យើងគឺបង្កើតបរិយាកាសដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងលុបបំបាត់គ្រោះថ្នាក់ចរាចរណ៍ធ្ងន់ធ្ងរនិងការស្លាប់នៅទីក្រុង Seattle។

ភាពចល័ត៖ យើងជឿថាជម្រើសនៃការដឹកជញ្ជូនមានសារៈសំខាន់ណាស់សម្រាប់ឱកាសក្នុងការធ្វើដំណើរ។ គោលដៅរបស់យើងគឺបង្កើត ប្រតិបត្តិការ និងថែរក្សាប្រព័ន្ធដឹកជញ្ជូនដែលអាចប្រើការបាន ដែលអាចដឹកជញ្ជូនមនុស្ស តភ្ជាប់ទីកន្លែង និងដឹកទំនិញ ប្រកបដោយភាពជឿជាក់។

និរន្តរភាព៖ យើងជឿថា សុខភាពនៃបរិស្ថានគួរតែត្រូវបានកែលម្អសម្រាប់មនុស្សជំនាន់ក្រោយ តាមរយៈការដឹកជញ្ជូនប្រកបដោយនិរន្តរភាព។ គោលដៅរបស់យើងគឺដើម្បីដោះស្រាយវិបត្តិអាកាសធាតុតាមរយៈប្រព័ន្ធដឹកជញ្ជូនប្រកបដោយនិរន្តរភាព និងស្ថិរភាព។

ជីវៈភាព៖ យើងជឿថាការដឹកជញ្ជូនមានសារៈសំខាន់សម្រាប់ទ្រទ្រង់ជីវិតប្រចាំថ្ងៃ។ គោលដៅរបស់យើងគឺដើម្បីគ្រប់គ្រងផ្លូវ និងចិញ្ចើមថ្នល់របស់យើងតាមរបៀបដែលធ្វើអោយជីវិតសាធារណៈជនកាន់តែប្រសើរឡើង និងលើកកម្ពស់សុខភាពសហគមន៍។

ឧត្តមភាព៖ យើងជឿជាក់លើការអនុវត្តអោយហួសពីការរំពឹងទុករបស់សហគមន៍ដែលយើងបម្រើ។ គោលដៅរបស់យើងគឺដើម្បីកសាងក្រុមដែលប្តេជ្ញាចិត្តដើម្បីឧត្តមភាព និងបំពាក់នូវជំនាញដើម្បីតទល់នឹងបញ្ហាប្រឈមក្នុងថ្ងៃនេះ និងថ្ងៃស្អែក។

ទីក្រុង Seattle មានគម្រោងជាច្រើនរួចទៅហើយ។ ហេតុអ្វីបានជាយើងត្រូវការផែនការថ្មី? តើវានឹងធ្វើអ្វីខុសពីគ្នា?

ការធ្វើផែនការរួម៖ STP នឹងដោះស្រាយតម្រូវការធ្វើដំណើរ ការប្រើប្រាស់ និងតម្រូវការនៃទីសាធារណៈក្នុងឯកសារតែមួយ ជាប្រព័ន្ធរួម។ ផែនការនេះនឹងកសាងឡើងវិញនូវផ្លូវថ្មើរជើង ផ្លូវជិះកង់ កន្លែងបន្តដំណើរ និងការដឹកជញ្ជូនដែលយើងមានជាស្រាប់ ដើម្បីបំពេញតាមតម្រូវការរបស់យើងនាពេលបច្ចុប្បន្ននិងអនាគត។ STP នឹងរួមបញ្ចូលការផ្តួចផ្តើមគំនិតក្នុងទីក្រុងជាច្រើនដូចជា ចក្ខុវិស័យសូន្យនៃទីក្រុង Seattle (Seattle's Vision Zero) វិធានការយុតិធម៌នៃសង្គមនិងពូជសាសន៍ (Race and Social Justice Initiative) គម្រោងចលនាអាកាសធាតុ (Climate Action Plan) ផែនការដឹកជញ្ជូនដោយបង្កើនចរន្ដអគ្គិសនីយ (Transportation Electrification Blueprint) និងផ្សេងទៀត។ លើសពីនេះ វានឹងសំអាងទៅលើផែនការដែលបង្កើតដោយភ្នាក់ងារដឹកជញ្ជូនក្នុងតំបន់ផ្សេងទៀត ដើម្បីយើងអាចដឹងថា យុទ្ធសាស្ត្រណាមួយនឹងបម្រើដល់ទីក្រុង Seattle បានល្អបំផុត។

វិធីរួមបញ្ចូលនិងប្រសិទ្ធភាព៖ STP នឹងជួយក្នុងជម្រើសនៃការធ្វើដំណើរ (ដូចជាការជិះកង់ ការដើរ ការជិះឡានក្រុង និងជាច្រើនទៀត) ធ្វើការរួមគ្នាដើម្បីគាំទ្រអ្នកឱ្យមានឱកាសប្រើប្រាស់ គាំទ្រមនុស្សនិងទីកន្លែង។

ការចូលរួមក្នុងសហគមន៍៖ យើងកំពុងធ្វើឱ្យមានតម្លាភាព ការចូលរួមជាអាទិភាពរបស់យើងសម្រាប់ STP។ យើង​នឹង​ប្រើ​វិធី​សាស្រ្ត​ថ្មីផ្សេងៗ​ដើម្បី​ធ្វើ​ឱ្យ​អ្នក​និង​អ្នក​ជិត​ខាង​របស់​អ្នក​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ចូល​រួម។

តើសហគមន៍នឹងចូលរួមក្នុងដំណើរការរៀបចំផែនការយ៉ាងដូចម្តេច?

ដឹកនាំដោយលោកអ្នក៖ STP នឹងត្រូវបានដឹកនាំដោយលោកអ្នក – សហគមន៍របស់យើង។ សំឡេងរបស់អ្នកនឹងជួយរៀបចំផែនការ។ យើងនឹងស្តាប់ និងឆ្លើយតបទៅនឹងគំនិតរបស់អ្នក នៅពេលដែលយើងធ្វើការដើម្បីដោះស្រាយបញ្ហាប្រឈមនៃការដឹកជញ្ជូនដ៏ធំបំផុតរបស់យើង ជាមួយនឹងចក្ខុវិស័យថ្មីសម្រាប់ទីក្រុងរបស់យើង។

ការផ្តោតទៅលើមនុស្សដែលធម្មតាមិនបានរាប់បញ្ចូលក្នុងដំណើរការរៀបចំផែនការ៖ យើងនឹងភ្ជាប់ការទាក់ទងជាមួយមនុស្សនៅទូទាំងទីក្រុង Seattle ដើម្បីបង្កើតប្រព័ន្ធដឹកជញ្ជូននាពេលអនាគតរបស់យើង ដោយផ្តោតលើមនុស្សដែលជារឿយៗត្រូវមិនបានរាប់បញ្ចូលក្នុងដំណើរការរៀបចំផែនការ​ នេះរួមមានអ្នកដែលជាជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច ឬ ផ្នែកមួយនៃសហគមន៍ដែលមិនមែនជាជនជាតិស្បែកស មនុស្ស LGBTQIA+ ប្រជាជនរស់នៅក្នុងភាពក្រីក្រ; សហគមន៍ជនអន្តោប្រវេសន៍ និងមនុស្សដែលមិនចេះនិយាយភាសាអង់គ្លេសនៅផ្ទះ។ មនុស្សវ័យក្មេង មនុស្សចាស់ និងជនពិការ។

ការបង្កើនសមត្ថភាពរបស់អ្នកដែលនៅជិតសហគមន៍បំផុត៖ យើងកំពុងតែសហការគ្នាជាមួយអង្គការមានមូលដ្ធានក្នុងសហគមន៍និងនាយកដ្ឋានទំនាក់ទំនងសហគមន៍ទីក្រុង Seattle ដើម្បីបង្កើតដំណើរការចូលរួមដែលបង្កើតភាពជាដៃគូជាមួយសហគមន៍របស់យើង ដើម្បីធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់អ្នករាល់គ្នាក្នុងការចូលរួមនិងបង្កើតឱ្យមានមូលដ្ឋានសមធម៌ជាតិសាសន៍។

យុទ្ធសាស្រ្តនៃការចូលរួមថ្មី៖ ជាមួយនឹងដំណើរការចូលរួមរបស់ STP យើងកំពុងតែព្យាយាមធ្វើឱ្យវាកាន់តែងាយស្រួលសម្រាប់ប្រជាជនក្នុងការចូលរួមប្រកបដោយយុតិធម៌នៃពូជសាសន៍និងសមធម៌។ យើង​នឹង​ស្ដាប់​ពីសំឡេងមតិ​ជាច្រើន​ទៀត ដើម្បីធានា​ថា ​សហគមន៍​ដែល​ជា​ញឹកញាប់ មិន​ត្រូវ​បាន​គេរាប់បញ្ចូល មានឱកាស​ចូលរួម និង​ជួយ​ឱ្យប្រជាជន​មាន​អារម្មណ៍​ថា ​ការ​ចូលរួម​របស់​ពួកគេ​មានតម្លៃ។ យើងនឹងធ្វើដូច្នេះដោយប្រើយុទ្ធសាស្ត្រដែលពាក់ព័ន្ធនិងវប្បធម៌ ដែលអាចទាក់ទងគ្នាបាន និងរួមបញ្ចូលយុទ្ធសាស្រ្តដែលផ្តល់អាទិភាពដល់សុខភាពសាធារណៈ ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ១៩ COVID-19 ដែលកំពុងតែឡើង។

សំឡេងរបស់អ្នកនឹងក្លាយជាផ្នែកដ៏សំខាន់បំផុតនៃដំណើរការនេះ ហើយយើងទន្ទឹងរង់ចាំធ្វើការជាមួយអ្នក និងអ្នកជិតខាងរបស់អ្នក ដើម្បីបង្កើតផែនការដែលសមរម្យសម្រាប់ទីក្រុង Seattle ទាំងមូល។

តើ STP ត្រូវបានពាក់ព័ន្ធជាមួយផែនការកសាងទូលំទូលាយនៃទីក្រុង Seattle យ៉ាងដូចម្តេច?

ផែនការកសាងទូលំទូលាយនៃទីក្រុង Seattle (ផែនការទូលំទូលាយ) គឺជាឧបករណ៍ដែលនាយកដ្ឋានទីក្រុងប្រើនៅពេលធ្វើការសម្រេចចិត្តសំខាន់ៗអំពីរបៀបដែលទីក្រុង Seattle មានការរីកចម្រើន និងអភិវឌ្ឍក្នុងរយៈពេលម្ភៃឆ្នាំខាងមុខ។ វាមានរួមបញ្ចូលកត្តាខាងដឹកជញ្ជូនដើម្បីទ្រទ្រង់ការ​រីកចម្រើនរបស់យើង។

ផ្នែកខាងដឹកជញ្ជូនរបស់ផែនការទូលំទូលាយបង្ហាញពីគោលដៅ និងគោលនយោបាយសម្រាប់ប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុង Seattle នាពេលអនាគត។ STP នឹងផ្តល់ព័ត៌មានលម្អិតបន្ថែមអំពីយុទ្ធសាស្ត្រ និងសកម្មភាពដែលយើងនឹងអនុវត្តដើម្បីបំពេញចក្ខុវិស័យដឹកជញ្ជូនរួមរបស់យើង។

យើងនឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយ ការិយាល័យគម្រោងការ និងអភិវឌ្ឍន៍សហគមន៍ (OPCD) ដើម្បីបង្កើតផែនការទាំងពីរក្នុងពេលតែមួយ។ ផែនការនីមួយៗបន្តុបពីលើគ្នា ដើម្បីធានាថា STP ដោះស្រាយបញ្ហាលំនៅដ្ឋាន ការងារ និងការវិនិយោគសហគមន៍នាពេលអនាគត។ OPCD ក៏កំពុងតែបង្កើតផែនការទូលំទូលាយ តាមរយៈឱកាសចូលរួមជាសាធារណៈ ក្រុមទីប្រឹក្សារួម និងព្រឹត្តិការណ៍ផ្សេងៗទៀត។ រួមគ្នា ក្រសួង STP និងផែនការទូលំទូលាយនឹងផ្តល់នូវការដឹកជញ្ជូនរួមបញ្ចូលគ្នា ការប្រើប្រាស់ដីធ្លី និងយុទ្ធសាស្រ្តរីកចម្រើនសម្រាប់អនាគតរបស់ទីក្រុង Seattle។