ផែនការដឹកជញ្ជូនរបស់ទីក្រុងស៊ីឯថុល

ផែនការដឹកជញ្ជូនទីក្រុង Seattle ស្រមៃមើលថាតើការធ្វើដំណើរជុំវិញទីក្រុងរបស់យើងនឹងទៅជាយ៉ាងណាក្នុងរយៈពេល 20 ឆ្នាំខាងមុខ។ យើងមានបំណងធ្វើការវិនិយោគឆ្លាតវៃ ដែលនាំមកនូវជម្រើសការធ្វើដំណើរប្រកបដោយសុវត្ថិភាព ស្មើភាព គួរឱ្យទុកចិត្ត និរន្តរភាព និងតម្លៃសមរម្យសម្រាប់អ្នករាល់គ្នានៅក្នុងទីក្រុង Seattle ។ ក្រុមប្រឹក្សាក្រុង Seattle បានបោះឆ្នោតជាឯកច្ឆ័ន្ទដើម្បីអនុម័ត ផែនការដឹកជញ្ជូនទីក្រុង Seattle នៅ ថ្ងៃទី 23 ខែមេសា ឆ្នាំ 2024 ។

ផែនការមួយ ចក្ខុវិស័យមួយ

កាលពីមុន យើងមានគម្រោងផ្សេងគ្នាសម្រាប់ការដើរ និងការជិះស្កេត ការជិះកង់ ការដឹកជញ្ជូនប្រជាជន និងការដឹកជញ្ជូនទំនិញ។ ទាំងនេះត្រូវបានគេហៅថា ផែនការគំរូ។ ឥឡូវនេះ ផែនការដឹកជញ្ជូនទីក្រុង Seattle (STP) នាំយកផែនការទាំងអស់នេះរួមគ្នាទៅជាចក្ខុវិស័យដ៏ធំមួយ។

យើងបានបង្កើត STP សហការគ្នាជាមួយ គម្រោងទីក្រុងស៊ីអាថលតែមួយដ៏ទូលំទូលាយ (One Seattle Comprehensive Plan). គម្រោងទីក្រុងស៊ីអាថលតែមួយ ណែនាំពីរបៀបដែលទីក្រុងរបស់យើងនឹងរីកចម្រើនខាងលំនៅដ្ឋាន ការងារ និងការវិនិយោគក្នុងរយៈពេល 20 ឆ្នាំខាងមុខ។ ការដឹកជញ្ជូនក៏ជាផ្នែកសំខាន់នៃផែនការនេះផងដែរ។

យើងនឹងប្រើផែនការដឹកជញ្ជូនទីក្រុងស៊ីអាថលដើម្បីធ្វើកិច្ចការដូចខាងក្រោមនេះ។

  • យើងនឹងកំណត់កន្លែងដែលយើងត្រូវកែលម្អការដឹកជញ្ជូននាពេលអនាគត។
  • យើងនឹងផ្គូផ្គងកម្មវិធី និងគម្រោងរបស់យើងជាមួយនឹងផែនការដឹកជញ្ជូនរបស់យើង ហើយតាមដានវឌ្ឍនភាពរបស់យើង។
  • យើងនឹងរៀបចំផែនការអំពីរបៀបដែលយើងនឹងចំណាយសម្រាប់តម្រូវការដឹកជញ្ជូននាពេលអនាគត។

តើ​ផែន​ការ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​របៀប​ណា?

យើងបានស្នើឱ្យអ្នកជួយបង្កើតផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល ជាមួយយើង។ អ្នកនិងមនុស្ស​រាប់​ពាន់​នាក់​បាន​ចែក​រំលែក​គំនិត​របស់​គេ ហើយ​មតិ​របស់​អ្នក​ផ្ទាល់​បាន​បង្កើត​ផែនការនេះឡើង។ ស្វែងយល់បន្ថែមអំពីរបៀបដែលយើងធ្វើការរួមគ្នាលើផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល៖

សមាជិកសហគមន៍ជ្រើសរើសជម្រើសដឹកជញ្ជូននៅក្នុងព្រឹត្តិការណ៍ផ្សព្វផ្សាយក្នុងរយៈពេលជិត 2 ឆ្នាំនៃការផ្សព្វផ្សាយតាមសហគមន៍ ដើម្បីបង្កើតសេចក្តីព្រាង STP យើងបានផ្តោតលើការពង្រីកសំឡេងរបស់បុគ្គល​ ដែលជារឿយៗត្រូវបានកាត់បន្ថយមិនរាប់បញ្ចូលនៅក្នុងផែនការរបស់រដ្ឋាភិបាល។ នេះរាប់បញ្ចូលទាំងអ្នកដែលមានស្បែកខ្មៅ ជនជាតិដើមភាគតិច ឬជាផ្នែកមួយនៃសហគមន៍ដែលមិនមែនស្បែកស បុគ្គលដែលកំណត់ថាជា LGBTQIA+ ប្រជាជនរស់នៅក្នុងភាពក្រីក្រ សហគមន៍ជនអន្តោប្រវេសន៍ និងអ្នកមិនចេះនិយាយភាសាអង់គ្លេស យុវជន មនុស្សចាស់ និងជនពិការ។

នេះជាអ្វីដែលយើងបានធ្វើ៖

  • យើងបានជួបជាមួយមនុស្សរាប់ពាន់នាក់តាមរយៈព្រឹត្តិការណ៍ផ្សព្វផ្សាយនៅតាមទីតាំងផ្សេងៗដូចជាហាងលក់គ្រឿងទេសក្នុងស្រុក បណ្ណាល័យ ទីផ្សារកសិករ ការប្រជុំសហគមន៍ ពិធីបុណ្យ និងតំបន់ដែលមិនសូវមានការផ្ដល់សេវាកម្ម។
  • យើងបានសហការជាមួយ នាយកដ្ឋានទំនាក់ទំនងសហគមន៍អ្នកជិតខាង (CLs) ដើម្បីពង្រីក និងលើកកម្ពស់ដំណើរការចូលរួមរបស់យើង។
  • យើងបានបង្កើតទំនាក់ទំនងជាមួយអង្គការដែលមានមូលដ្ឋានក្នុងសហគមន៍ និងបានគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងចូលរួមរបស់ពួកគេ រួមទាំងវគ្គស្តាប់មតិ ការប្រជុំ ព្រឹត្តិការណ៍ ដំណើរមើលទីកន្លែង និងការសម្ភាសន៍មួយទល់នឹងមួយ។
  • យើងបានចែកចាយផ្លាកសញ្ញាដាក់តាមទីធ្លា ផ្ទាំងរូបភាព និងការបោះពុម្ពផ្សាយពាណិជ្ជកម្មនៅទូទាំងទីក្រុង ស៊ីអាថល ។
  • យើង​បាន​រក្សា​ការជូន​ដំណឹងដល់សហគមន៍​​ដោយ​ការ​ចែក​រំលែក​ឱកាស​នៃ​ការ​ចូលរួម​និង​ព័ត៌មាន​ថ្មីៗ​អំពី​មជ្ឈមណ្ឌល​ទំនាក់ទំនង​តាម​អ៊ីនធឺណិត​នៃគម្រោងដឹកជញ្ជូននៃទីក្រុង ស៊ីសាថល។
  • និងមានច្រើនទៀត។

នេះជាអ្វីដែលយើងបានសឹក្សា៖ 

ដំណាក់កាលទី 1 - 

ដំណាក់កាលទី 1 បានផ្តោតលើតម្រូវការ និងអាទិភាពនៃការដឹកជញ្ជូនរបស់អ្នក ដែលជួយអោយយើងអភិវឌ្ឍចក្ខុវិស័យរួមរបស់យើងសម្រាប់អនាគតនៃប្រព័ន្ធដឹកជញ្ជូនរបស់ទីក្រុង ស៊ីអាថល។ របាយការណ៍ការចូលរួមដំណាក់កាលទី 1 របស់យើងរៀបរាប់លម្អិតអំពីការចូលរួមដែលដំណើរការចាប់ពីខែឧសភា ដល់ខែសីហា ឆ្នាំ 2022 ហើយរៀបរាប់អំពីសកម្មភាពសំខាន់ៗដែលនឹងជួយយើងបង្កើតផែនការជាមួយសហគមន៍នៃទីក្រុង ស៊ីអាថល ។ 

ដំណាក់កាលទី 2 - 

ក្នុងដំណាក់កាលទី 2 យើងបានចែករំលែកនូវអ្វីដែលយើងបានឮពីអ្នកនៅក្នុងដំណាក់កាលទី 1 ហើយបានបង្ហាញងអំពីរបៀបដែលការផ្ដល់មតិយោបល់របស់អ្នកកំពុងតែដឹកនាំចក្ខុវិស័យ គោលដៅ និងគោលបំណងរបស់ផែនការទាំងនេះ។ យើងក៏បានស្នើឱ្យអ្នកចែករំលែកពីរបៀបដែលអ្នកចង់ធ្វើដំណើរនាពេលខាងមុខ សកម្មភាពអ្វីដែលអ្នកចង់ឱ្យយើងធ្វើ និងអ្វីដែលអ្នកចង់ឃើញនៅក្នុងសេចក្ដីព្រាងផែនទីដឹកជញ្ជូនរបស់យើង។ 

របាយការណ៍សង្ខេបអំពីការចូលរួមដំណាក់កាលទី 2 របស់យើងរៀបរាប់លម្អិតអំពីការចូលរួមដែលដំណើរការចាប់ពីខែកញ្ញា ឆ្នាំ 2022 ដល់ខែកុម្ភៈ ឆ្នាំ 2023។ មតិរបស់អ្នកត្រូវបានប្រើដើម្បីណែនាំការអភិវឌ្ឍន៍នៃសេចក្តីព្រាង STP និងដើម្បីកែលម្អសេចក្ដីព្រាងបណ្តាញផែនទី។ 

ដំណាក់កាលទី 3 - 

នៅរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៣ យើងបានស្នើសុំមតិសាធារណៈលើសេចក្តីព្រាងផែនការដឹកជញ្ជូនទីក្រុង ស៊ីអាថល។  

នេះរួមបញ្ចូលទាំងការចូលរួមតាមអ៊ីនធឺណិតទូទាំងទីក្រុង ការចូលរួមព្រឹត្តិការណ៍ដោយផ្ទាល់ និងធ្វើការជាមួយ នាយកដ្ឋានទំនាក់ទំនងសហគមន៍របស់អ្នកជិតខាង ដើម្បីធ្វើការផ្សព្វផ្សាយផ្តោតលើសហគមន៍ដូចខាងក្រោម៖ BIPOC (ជនជាតិស្បែកខ្មៅ ជនជាតិដើមភាគតិច និងប្រជាជនដែលមិនមិនស្បែកសផ្សេងទៀត) ដែលមានប្រាក់ចំណូលទាប ជនអន្តោប្រវេសន៍ និងជនភៀសខ្លួន មនុស្សវ័យចំណាស់ ស្ត្រី អ្នកដែលជួបប្រទះភាពគ្មានផ្ទះសម្បែង ឬអសន្តិសុខលំនៅដ្ឋាន និងជនពិការ។  

សម្រាប់ព័ត៌មានបន្ថែម សូមមើល៖ សេចក្តីសង្ខេបនៃការចូលរួមដំណាក់កាលទី ៣

គោលដៅរបស់យើង

STP មានគោលដៅចំនួន​ 6។ គោលដៅនីមួយៗមានយុទ្ធសាស្ត្រ និងសកម្មភាពដែលយើងអាចប្រើដើម្បីបំពេញគោលដៅរបស់យើង។

សុវត្ថិភាព

ដឹកនាំប្រកបដោយសុវត្ថិភាព

រូបបេះដូងពណ៌សរំលេចដោយផ្ទៃពណ៌បៃតងនៅខាងក្រោយ

យើងផ្តល់អាទិភាពទៅលើសុវត្ថិភាពសម្រាប់អ្នកធ្វើដំណើរក្នុងទីក្រុង ស៊ីអាថល។ គោល​ដៅ​របស់​យើង​គឺ​មិនអោយ​មាន​របួស​ធ្ងន់​ធ្ងរកើតឡើង​ឬ​គ្រោះថ្នាក់​ដល់​ជីវិត។ សកម្មភាពសំខាន់ៗរួមមាន៖

  • យើងកាត់បន្ថយល្បឿនយានយន្ត ដើម្បីធ្វើឲ្យផ្លូវរបស់យើងកាន់តែមានសុវត្ថិភាព។
  • យើងផ្តោតលើការវិនិយោគផ្នែកសុវត្ថិភាពដល់ទីកន្លែងដែលមានគ្រោះថ្នាក់ធ្ងន់ធ្ងរកើតឡើង ឬទំនងជានឹងកើតឡើង។ 

សមធម៌

យុត្តិធម៍នៃការដឹកជញ្ជូនគឺជាចំណុចកណ្តាល

រូបតំណាង​មនុស្ស​ដែល​ត្រូវ​បាន​ផ្តល់​សិទ្ធិ​ចូល​ប្រើប្រាស់ស្មើ​គ្នា​រំលេចដោយពណ៌​ស្វាយនៅផ្ទៃខាង​ក្រោយ​យើងធ្វើការជាមួយសហគមន៍ដើម្បីដោះស្រាយវិសមភាពដែលទាក់ទងនឹងការដឹកជញ្ជូន។ សកម្មភាពសំខាន់ៗរួមមាន៖

  • យើងផ្តោតទៅលើសំឡេងនៃសហគមន៍ដែលមិនមែនជាជនជាតិស្បែកស និងក្រុមដែលមានតំណាងតិចតួចក្នុងការធ្វើផែនការ និងការសម្រេចចិត្ត។
  • យើងដោះស្រាយវិសមភាពដោយផ្តល់អាទិភាពដល់ការវិនិយោគសម្រាប់សហគមន៍ដែលរងផលប៉ះពាល់។

ស្ថេរភាព

សកម្មភាពអាកាសធាតុ

រូបចង្កៀងស្ដួចកណ្ដាលសម្រាប់កំណត់ពេលវេលាដែលមានរូបផែនទីពិភពលោកនៅខាងក្នុងរំលេចដោយពណ៌ខៀវនៅផ្ទៃខាងក្រោយយើងឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុជាមួយនឹងការច្នៃប្រឌិត និងមូលដ្ឋានគ្រឹះនៃយុត្តិធម៌អាកាសធាតុ។ សកម្មភាពសំខាន់ៗរួមមាន៖ 

  • យើងធ្វើឲ្យគុណភាពខ្យល់ និងសុខភាពក្នុងតំបន់ប្រសើរឡើងដោយការលើកកម្ពស់ជម្រើសនៃការធ្វើដំណើរប្រកបដោយភាពស្អាតស្អំនិងនិរន្តរភាព។
  • យើងបង្កើនពណ៌បៃតងនៅតាមដងផ្លូវក្នុងទីក្រុងដោយដាំរុក្ខជាតិនឹងនិងដើមឈើ ដើម្បីដោះស្រាយការប្រែប្រួលអាកាសធាតុអោយកាន់តែប្រសើរឡើង។ 

ចល័តភាពនិងភាពរឹងមាំនៃសេដ្ឋកិច្ច

ភ្ជាប់ចណ្ដាញមនុស្ស និងទំនិញ

រូបភាពផ្លូវទល់នឹងផ្ទៃរំលេចដោយពណ៌ទឹកក្រូចនៅផ្ទៃខាងក្រោយយើងផ្តល់ជម្រើសលើការធ្វើដំណើរដែលអាចទុកចិត្តបាន និងតម្លៃសមរម្យ ដើម្បីជួយអោយមនុស្ស និងទំនិញទៅដល់កន្លែងដែលត្រូវទៅ។ សកម្មភាពសំខាន់ៗរួមមាន៖ 

  • យើងបង្កើតបណ្ដាញតភ្ជាប់នៃការធ្វើដំណើរដោយរលូន។ 
  • យើងធ្វើឱ្យការដើរ ជិះកង់ និងជិះស្កេតកាន់តែងាយស្រួល និងដោយរីករាយ ជាពិសេសសម្រាប់ការធ្វើដំណើររយៈពេលខ្លី។ 

ជីវភាព

ផ្លូវសម្រាប់ប្រជាជន ទីកន្លែងដែលយើងស្រលាញ់

រូបភាពផ្ទះនិងដើមឈើរំលេចដោយពណ៌ផ្កាឈូកនៅផ្ទៃខាងក្រោយយើង​ស្រមៃ​មើល​ផ្លូវ​ក្នុង​ទីក្រុង​ថា​ជា​កន្លែង​ដែល​គួរអោយចង់ទៅ​ចំណាយ​ពេល​និង​លេងកម្សាន្តនៅទីនោះ។ សកម្មភាពសំខាន់ៗរួមមាន៖ 

  • យើងរៀបចំទីតាំងផ្លូវឡើងវិញ ដើម្បីផ្តល់អាទិភាពដល់ប្រជាជន និងបង្កើតកន្លែងរីករាយ ដែលជួយសម្រួលដល់ការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផងដែរ។
  • យើងបង្កើតសហគមន៍ដែលរាក់ទាក់ និងមជ្ឈមណ្ឌលចល័ត។ 

ការថែទាំ និងទំនើបកម្ម

ផ្លូវដែលដំណើរការបាន សម្រាប់ថ្ងៃនេះ និងអនាគត

រូបភាពប្រអប់លេខនិងរូបឡោស៊ីសម្រាប់មួលខ្មៅខ្ចង រំលេចដោយពណ៌ត្នោតនៅផ្ទៃខាងក្រោយយើងកែលម្អហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនក្នុងទីក្រុង និងរៀបចំវាដើម្បីអនាគត។ សកម្មភាពសំខាន់ៗរួមមាន៖ 

  • យើងថែរក្សាផ្លូវ ចិញ្ចើមផ្លូវ និងស្ពានរបស់យើង ប្រកបដោយសុវត្ថិភាព និងការកែលម្អបណ្តាញដែលបានគ្រោងទុក។ 
  • យើងកាត់បន្ថយភាពមិនស្មើគ្នានៅក្នុងតំបន់រស់នៅ ប្រកបដោយមានគុណភាពនៅតាមផ្លូវ ចិញ្ចើមផ្លូវ ទីសាធារណៈ និងស្ពានទាំងឡាយ។ 

សមាសភាគនៃផែនការ

STP រួមបញ្ចូលចំនួនប្រាំបីជំពូកបន្ថែម ឬសមាសភាគដែលគ្រោងសម្រាប់ផ្នែកផ្សេងៗនៃប្រព័ន្ធដឹកជញ្ជូនរបស់យើង។ ជាផ្នែកមួយនៃគោលដៅរបស់ STP ក្នុងការធ្វើឱ្យប្រព័ន្ធដឹកជញ្ជូនរបស់យើងដំណើរការជាមួយគ្នា សមាសភាគទាំងប្រាំបីផ្តល់នូវការពិនិត្យមើលលម្អិតអំពីរបៀបដែលយើងនឹងរៀបចំផែនការ និងសម្របសម្រួលលើការប្រើប្រាស់ផ្សេងៗនៃផ្លូវរបស់យើង រួមទាំងឡានក្រុង កង់ អ្នកថ្មើរជើង និងការដឹកជញ្ជូន ផ្លូវសម្រាប់មនុស្សដើរនិងកន្លែងសាធារណៈ យានជំនិះ ចិញ្ចើមផ្លូវ និងជម្រើសនៃការធ្វើដំណើរថ្មីនិងជម្រើសដែលកំពុងតែចេញថ្មី។

នេះជារបៀបដែលយើងមានគម្រោងផ្តោតលើការខិតខំប្រឹងប្រែងរបស់យើងនៅក្នុងសមាសភាគនីមួយៗ៖

សមាសភាគនៃការដឹកជញ្ជូន

ឡានក្រុងនៅដោនថោនទីក្រុងស៊ីអាថលយើង​ចង់​ផ្តល់​ឥទ្ធិពលដល់​មនុស្ស​ឱ្យ​ទៅ​កន្លែង​ដែល​ពួកគេ​ត្រូវ​ទៅ​ដោយ​មិន​ចាំបាច់​មាន​រថយន្ត។  ការដឺកជញ្ជូនគឺជាជម្រើសនៃការធ្វើដំណើរដែលមានតម្លៃទាប និងប្រកបដោយនិរន្តរភាព។  

គោលដៅរបស់យើងចំពោះសមាសភាគនៃការដឺកជញ្ជូន៖

  • ធ្វើការជាមួយ King County Metro ដើម្បីចែកចាយលើកម្រិតសេវាបណ្តាញធ្វើដំណើរញឹកញាប់របស់ SDOT ។
  • ផ្តោតលើការកសាងបណ្តាញផ្លូវរថយន្តក្រុងដែលអាចទុកចិត្តបាន ដែលដំណើរការពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃ។
  • បង្កើត និងកែលម្អសហគមន៍ និងមជ្ឈមណ្ឌលចល័ត។
  • រៀបចំផែនការប្រើប្រាស់ស្ថានីយ៍រថភ្លើងឡៃរេលក្នុងបច្ចុប្បន្ន និងអនាគតអោយកាន់តែប្រសើរ។
  • កែលម្អការធ្វើដំណើរពីកើតទៅលិចរវាងតំបន់រស់នៅ និងគោលដៅនាៗ។ 

សមាសភាគការដឹកជញ្ជូន និងទំនិញនៅទីក្រុង

ការថតពីលើអាកាសនៃកំពង់ផែ ស៊ីអាថល ដែលមានរថយន្តដឹកទំនិញធំៗយើងចង់គាំទ្រដល់សេដ្ឋកិច្ចក្នុងតំបន់តាមរយៈចលនាដឹកជញ្ជូនដែលអាចទុកចិត្តបាន និងមានសុវត្ថិភាព ខណៈពេលដែលត្រូវប្រាកដថា យើងនឹងតាមដានផលប៉ះពាល់ដល់តំបន់រស់នៅ និងអាជីវកម្មក្នុងតំបន់។ 

គោលដៅរបស់យើងចំពោះសមាសភាគការដឹកជញ្ជូន និងទំនិញក្នុងទីក្រុង៖

  • ធ្វើការជាមួយដៃគូដឹកជញ្ជូន និងផ្លូវរថភ្លើង ដើម្បីរៀបចំផែនការ និងកសាងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនអោយកាន់តែប្រសើរឡើងនៅក្នុងមជ្ឈមណ្ឌលផលិតកម្ម និងឧស្សាហកម្ម (MICs)។
  • ត្រូវប្រាកដថាមនុស្ស និងទំនិញអាចធ្វើដំណើរបានយ៉ាងងាយស្រួលទៅកាន់គោលដៅសំខាន់ៗ ដោយផ្តោតលើផ្លូវធ្វើដំណើរទៅទិសខាងកើត-ខាងលិច។
  • ស្វែងយល់ពីការប្រើប្រាស់គន្លងផ្លូវពិសេសសម្រាប់ដឹកទំនិញ និងផ្លូវឡានក្រុង។
  • គាំទ្រដល់ការចូលប្រើប្រាស់ប្រកបដោយសុវត្ថិភាព និងអាចជឿទុកចិត្តបានតាមរយៈមជ្ឈមណ្ឌលការងារ និង MICs សម្រាប់ BIPOC កម្មករដែលមានប្រាក់ចំណូលទាប និងអ្នកផ្លាស់ទីលំនៅ ដោយប្រើយុទ្ធសាស្រ្តដូចជាសេវាកម្មដឹកជញ្ជូនពេលយប់ជ្រៅបន្ថែមទៀត និងចំណតរថយន្តចតទល់ភ្លឺដែលមានពន្លឺគ្រប់គ្រាន់។
  • បន្ថែមកន្លែងផ្ទុករថយន្តពាណិជ្ជកម្ម ដើម្បីកាត់បន្ថយពេលវេលាដែលអ្នកបើកបរចំណាយក្នុងការស្វែងរកកន្លែងចតរថយន្ត។ 
     

សមាសភាគកង់ និង យានជំនិះប្រើអាគុយ

បុរស​ម្នាក់​ជិះ​កង់​លើ​ផ្លូវ​កង់​ដែលត្រូវការពារ​ដោយ​មាន​ក្មេង​មួយ​ក្រុម​ជិះ​កង់ពី​ក្រោយ​​ដែរយើងស្រមៃមើលទីក្រុង ស៊ីអាថល ជាកន្លែងដែលមនុស្សគ្រប់គ្នាអាចជិះកង់ និងឧបករណ៍ដែលដើរដោយប្រើថាមពលអគ្គិសនីដូចជា ម៉ូតូអាគុយ ជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃ។ 

គោលដៅរបស់យើងចំពោះសមាសភាគ កង់ និង យានជំនិះប្រើអាគុយ៖

  • ពង្រីកបណ្តាញកង់ដើម្បីបំពេញតម្រូវការរបស់មនុស្សគ្រប់រូប មិនថាអាយុ ឬសមត្ថភាពរបស់ពួកគេនោះទេ។
  • ធ្វើអោយប្រាកដថា គ្រប់សាលារដ្ឋមានផ្លូវជិះកង់ប្រកបដោយសុវត្ថិភាព។
  • ជួយសមាជិកសហគមន៍ដែលងាយរងគ្រោះ ដែលដើរ ជិះកង់ និងប្រើឧបករណ៍ចល័ត។
  • គាំទ្រអង្គការដែលដឹកនាំដោយ BIPOC ដើម្បីលើកកម្ពស់ការដឹកជញ្ជូនដែលសកម្ម។
  • បង្កើតកម្មវិធីសម្រាប់ចតយានយន្តទូទាំងទីក្រុងសម្រាប់កង់ ម៉ូតូស្កូតឺ និងឧបករណ៍ចល័តប្រើអាគុយ ដោយផ្តោតលើសហគមន៍ និងមជ្ឈមណ្ឌលចល័ត។
  • សម្រួលផ្លូវសម្រាប់ឧបករណ៍ចល័តថ្មីៗ ដូចជាកង់ដឹកទំនិញ ម៉ូតូប្រើអាគុយ និងរថយន្តអគ្គិសនីតូចៗ។ 

សមាសភាគអ្នកថ្មើរជើង

អ្នកថ្មើរជើងដើរឆ្លងកាត់ផ្លូវឆ្លងដែលមានទំហំធំទូលាយមួយទីក្រុងដែលអាចដើរបាន អាចលើកកម្ពស់សុខភាព ស័ក្ដិសមជាសហគមន៍ សម្រាប់បរិស្ថានរបស់យើង និងសេដ្ឋកិច្ចក្នុងតំបន់របស់យើង។

គោលដៅរបស់យើងចំពោះសមាសភាគអ្នកថ្មើរជើង៖

  • រួមបន្ថែម និងកែលម្អសុវត្ថិភាពនៃចិញ្ចើមផ្លូវ ផ្លូវដើរ និងផ្លូវរួម។
  • បង្កើតផ្លូវឆ្លងកាត់តាមដងផ្លូវអោយមានកាន់តែច្រើន និងកែលម្អផ្លូវបច្ចុប្បន្ន ដើម្បីធ្វើឱ្យវាមានសុវត្ថិភាពជាងមុនសម្រាប់អ្នកដើរ។
  • ធ្វើឱ្យទីក្រុងស៊ីអាថលមានចិញ្ចើមផ្លូវរាបស្មើរ មានសញ្ញាចរាចរ មានចំណតយានយន្ដ និងកន្លែងឡានក្រុងឈប់កាន់តែច្រើន ដែលអាចប្រើប្រាស់បាន ។
  • ស្វែងរកកម្មវិធីជួសជុលចិញ្ចើមផ្លូវដែលជួយចេញតម្លៃដល់ម្ចាស់អចលនទ្រព្យដែលមានចំណូលទាប។ 

សមាសភាគផ្លូវមនុស្សដើរ និងកន្លែងសាធារណៈ

មនុស្សដើរ អង្គុយ និងរីករាយជាមួយនិងផ្លូវដែលសម្រាប់អោយមនុស្សដើរកម្សាន្តផ្លូវគឺមិនមែនសម្រាប់គ្រាន់តែធ្វើដំណើរទៅវិញទៅមកប៉ុណ្ណោះទេ វាក៏គួរតែជាកន្លែងសម្រាប់ដើរលេងកម្សាន្តនិងធ្វើដំណើរផងដែរ។ ចក្ខុវិស័យរបស់យើងគឺថា ផ្លូវនិងទីសាធារណៈដែលត្រូវបានរចនាបានយ៉ាងល្អនឹងពង្រឹងសហគមន៍របស់យើង។  

គោលដៅរបស់យើងចំពោះសមាសភាគផ្លូវមនុស្សដើរ និងទីសាធារណៈ៖

  • ធ្វើការជាមួយសហគមន៍ដើម្បីបង្កើតផែនការសម្រាប់ ផ្លូវមនុស្សដើរ និង កន្លែងសាធារណៈ ដោយផ្តោតលើតំបន់ដែលមានការវិនិយោគតិចតួច។
  • សហការ​ជាមួយ​សហគមន៍​ក្នុង​ការ​អភិវឌ្ឍ​តំបន់រស់នៅ​ដែល​មាន​ការ​បញ្ចេញ​ជាតិឧស្ម័ន​តិច​ដើម្បីអោយមាន​ខ្យល់​បរិសុទ្ធ​ និង​ផ្លូវ​ដែលមាន​សុវត្ថិភាព​ជាងមុន។
  • ពង្រីកកម្មវិធីស្វែងរកផ្លូវសម្រាប់អ្នកថ្មើរជើងរបស់យើងជាមួយដៃគូសហគមន៍និងតំបន់រស់នៅ ជាពិសេសនៅស្ថានីយ៍ដឹកជញ្ជូន។
  • ផ្តល់អាទិភាពដល់ការដាំ និងថែទាំដើមឈើនៅតំបន់ដែលមិនមានការវិនិយោគពីមុនមក ដើម្បីបង្កើនអោយមានដើមឈើគ្របដណ្តប់លើទូទាំងទីក្រុង។ 

សមាសភាគយានយន្ត

ការថតពីលើអាកាសលើរថយន្តនៅលើផ្លូវហាយវេដែលមានគន្លងផ្លូវចំនួនបួនយើងចង់លើកទឹកចិត្តដល់ការដើរ ជិះកង់ និងជិះស្កេត ខណៈពេលដែលបន្តធ្វើឱ្យមានសុវត្ថិភាពសម្រាប់អ្នកដែលធ្វើដំណើរតាមយានជំនិះ ក៏ដូចជាអ្នកដែលធ្វើដំណើរនៅខាងក្រៅយានជំនិះដែលចែកផ្លូវធ្វើដំណើរជាមួយមនុស្សដែលបើកបរអោយកាន់តែប្រសើរឡើង។  

គោលដៅរបស់យើងចំពោះសមាសភាគយានយន្ត៖

  • ធ្វើទំនើបកម្មផ្លូវក្នុងទីក្រុងដោយធ្វើឱ្យមានសុវត្ថិភាព និងការកែលម្អផ្សេងៗទៀតដែលលើកកម្ពស់ការដឹកជញ្ជូនប្រកបដោយនិរន្តរភាព រួមជាមួយនឹងការងារថែទាំ។  
  • កំណត់ទីតាំងផ្លូវ និងផ្លូវជម្រាលដើម្បីឱ្យយានជំនិះអាចធ្វើដំណើរប្រកបដោយប្រសិទ្ធភាព និងបង្កើនផាសុកភាពសម្រាប់អ្នកដើរ ជិះកង់ ជិះស្កេត និងប្រើប្រាស់មធ្យោបាយធ្វើដំណើរសាធារណៈ។
  • ប្តូរទៅកងរថយន្តក្រុងដែលគ្មានការបំភាយ ឧស្ម័ន 100% ត្រឹមឆ្នាំ 2030 ទៅ​។
  • រចនាផ្លូវដែលជំរុញឱ្យមានការបើកបរប្រកបដោយសុវត្ថិភាព និងកាត់បន្ថយតម្រូវការសម្រាប់ការអនុវត្តច្បាប់។
  • ធ្វើបច្ចុប្បន្នភាពពីរបៀបដែលយើងវាយតម្លៃគម្រោងតាមដងផ្លូវ ដើម្បីផ្តោតលើការកាត់បន្ថយការបើកបរម្នាក់ឯង កាត់បន្ថយចម្ងាយធ្វើដំណើររបស់យានយន្ត និងបង្កើនការធ្វើដំណើរប្រកបដោយសុខភាពល្អ និងនិរន្តរភាព។ 

សមាសភាគចល័តថ្មី និងកំពុងរីកចម្រើន

កង់អាគុយដែល​កំពុង​រង់ចាំ​អ្នក​ជិះ​ក្នុង​តំបន់ University Districtយើងគាំទ្រជម្រើសនៃការធ្វើដំណើរថ្មីៗដូចជា មធ្យោបាយធ្វើដំណើរតាមតម្រូវការ កង់ប្រើអាគុយ ម៉ូតូស្កូតឺររួម និងរថយន្តអគ្គិសនី ដើម្បីធ្វើឱ្យការធ្វើដំណើរមានសុវត្ថិភាព ងាយស្រួលជាងមុន និងមាននិរន្តរភាពជាងមុន។ 

គោលដៅរបស់យើងចំពោះសមាសភាគចល័តថ្មី និងសមាសភាគដែលកំពុងតែចេញថ្មីគឺ៖

  • ធ្វើអោយប្រាកដថា បច្ចេកវិទ្យាដឹកជញ្ជូនថ្មីឆ្លើយតបនឹងតម្លៃសហគមន៍ ដូចជាសុវត្ថិភាព យុត្តិធម៌ និងការឆ្លើយតបនឹងអាកាសធាតុ។
  • ប្រើប្រាស់ទិន្នន័យដើម្បីគ្រប់គ្រងលើចលនានៃការធ្វើដំណើរ ជូនដំណឹងដល់សាធារណះជន និងលើកកម្ពស់នៃការធ្វើដំណើរប្រកបដោយប្រសិទ្ធភាព។
  • បង្កើតគោលនយោបាយសម្រាប់រថយន្តដែលបើកបរដោយខ្លួនឯង និងតភ្ជាប់ដោយផ្តល់អាទិភាពដល់សុវត្ថិភាពមុនគេ។
  • ជំរុញការផ្លាស់ប្តូរទៅប្រើយានជំនិះរួម និងការដឹកជញ្ជូនដែលប្រើអគ្គិសនី ដោយផ្តល់នូវស្ថានីយ៍សាកថ្ម និងផ្ដល់របស់លើកទឹកចិត្តផ្សេងៗទៀត។
  • ធ្វើឱ្យការតភ្ជាប់នៃការធ្វើដំណើរកាន់តែរលូន ជាពិសេសនៅពេលភ្ជាប់ទៅមធ្យោបាយធ្វើដំណើរ។ 

សមាសភាគគ្រប់គ្រង​តាមចិញ្ចើមផ្លូវ​

ផ្លាកសញ្ញាដែលសរសេរថា ផ្ទុកអ្នកដំណើរតែ 3 នាទីប៉ុណ្ណោះ និងផ្ដល់អាទិភាពដល់អ្នកយកអាហារនៅមុខភោជនីយដ្ឋានយើងយល់ឃើញថា នៅតាមចិញ្ចើមផ្លូវគឺជាកន្លែងសាធារណៈដ៏មមាញឹក ដែលមានការប្រើប្រាស់ចម្រុះគ្នាច្រើន។ យើងកំពុងធ្វើការលើមធ្យោបាយថ្មីដើម្បីកំណត់អាទិភាពនិងតុល្យភាពតម្រូវការប្រកួតប្រជែង។ 

គោលដៅរបស់យើងចំពោះសមាសភាគគ្រប់គ្រងតាមចិញ្ចើមផ្លូវគឺ៖

  • យល់ឃើញថា នៅតាមចិញ្ចើមផ្លូវមានសកម្មភាពសំខាន់ៗដូចជា ការធ្វើដំណើរ សម្រាប់អោយមនុស្ស ចេញចូលនិងការធ្វើអាជីវកម្ម និងការចតរថយន្ត។
  • បង្កើតវិធីដើម្បីសម្រេចនូវតម្រូវការ និងការប្រើប្រាស់ណាមួយ ដើម្បីផ្តល់អាទិភាពនៅកន្លែងផ្សេងៗគ្នា។
  • ផ្តល់អាទិភាពដល់ការប្រើប្រាស់តាមចិញ្ចើមផ្លូវ ដើម្បីគាំទ្រជម្រើសនៃការធ្វើដំណើរប្រកបដោយនិរន្តរភាព និងការចែកចាយទំនិញ និងសេវាកម្មជាជាងជាកន្លែងផ្ទុករថយន្តឯកជន។
  • ពង្រីកតំបន់សម្រាប់បង់ប្រាក់លើការចតរថយន្តតាមផ្លូវ និងដម្លើងតំលៃដើម្បីលើកទឹកចិត្តអោយប្រើប្រាស់ជម្រើសធ្វើដំណើរដែលមានតម្លៃថោកនិងកាត់ជាតិបំពុលបរិស្ថាន។
  • រក្សាកំណត់ត្រាជាប្រចាំនៃទីតាំងដូចជា ចិញ្ចើមផ្លូវ តំបន់ផ្ទុកនិងដឹកជញ្ជូន និងកន្លែងចតម៉ូតូ/ស្គូតឺ។ 

តើមានអ្វីទៀតបន្ទាប់មក?

នៅឆ្នាំ 2025 យើងនឹងបង្កើតផែនការអនុវត្តដំបូងរបស់យើង។ ផែនការនេះនឹងបង្ហាញពីរបៀបដែលការងាររបស់យើងក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនឹងគាំទ្រដល់វឌ្ឍនភាពឆ្ពោះទៅរកចក្ខុវិស័យ និងគោលដៅ STP របស់យើងដែលបានចែករំលែកមកហើយ។ យើងនឹងធ្វើបច្ចុប្បន្នភាពលើផែនការអនុវត្តរៀងរាល់បួនឆ្នាំម្តង។ 

STP ផ្នែកទី 1

STP ផ្នែកទី 2

សេចក្ដីបន្ថែម

Transportation

Angela Brady, Acting Director
Address: 700 5th Ave, Suite 3800, Seattle, WA, 98104
Mailing Address: PO Box 34996, Seattle, WA, 98124-4996
Phone: (206) 684-7623
684-Road@seattle.gov

Sign Up for Latest Updates

Subscribe

The Seattle Department of Transportation (SDOT) is on a mission to deliver a transportation system that provides safe and affordable access to places and opportunities for everyone as we work to achieve our vision of Seattle as a thriving, equitable community powered by dependable transportation.