របៀបរៀបចំ និងផ្ដល់ជំនួយ

សូមប្រុងប្រយ័ត្ន និងរៀបចំផែនការសម្រាប់ផ្ទះរបស់អ្នក និងការធ្វើដំណើររបស់អ្នកសម្រាប់អ្វីដែលអាចកើតឡើងដោយមិនបានរំពឹងទុកជាមុន។ សម្អាតចិញ្ចើមផ្លូវដើររបស់អ្នកដែលមានព្រិលនិងទឹកកក។ ជួយអ្នកដែលត្រូវការជំនួយ។  

មុនពេលព្រិលនិងទឹកកកធ្លាក់មក

សូមរៀបចំផ្ទះរបស់អ្នកសម្រាប់អ្វីដែលអាចកើតឡើងដោយមិនបានរំពឹងទុកជាមុន។

  • ទាញយក បញ្ជីត្រួតពិនិត្យព្យុះរដូវរងា ដើម្បីជួយអ្នកប្រុងប្រៀបជាមុន។ ស្តាប់ ការព្យាករណ៍អាកាសធាតុ ហើយមានគម្រោងទុកជាមុនប្រសិនបើអាកាសធាតុអាចបណ្ដាលឲ្យមានបញ្ហាធ្ងន់ធ្ងរ។ 
  • ស្តុករបស់របរទុកឲ្យហើយមុនពេលមានព្យុះមកដល់។ មានគម្រោងសង្គ្រោះបន្ទាន់សម្រាប់ក្រុមគ្រួសារ ដូចជាទូរស័ព្ទដៃនិងឆ្នាំងសាកភ្លើងទូរស័ព្ទ វិទ្យុប្រើថ្ម ប៉ែលចូកព្រិល ថង់អំបិលសម្រាប់ធ្វើឲ្យទឹកកករលាយតាមចិញ្ចើមផ្លូវដើរ សម្លៀកបំពាក់ឲ្យបានកក់ក្តៅ ភួយសាគួរ ពិល សម្ភារះសង្គ្រោះបឋម និងការផ្គត់ផ្គង់អាហារ/ទឹក/ថ្នាំ យ៉ាងហោចណាស់ឲ្យបានចំនួនបីថ្ងៃ។

ប្រុងប្រៀបជាមុន

ស្តុករបស់របរទុកឲ្យហើយមុនពេលមានព្យុះមកដល់។ មានប៉ែលចូកព្រិល ថង់អំបិលបាចតាមផ្លូវ សំលៀកបំពាក់ឲ្យបានកក់ក្តៅ ភួយសាគួរ ពិល សម្ភារះសង្គ្រោះបឋម និងការផ្គត់ផ្គង់អាហារ/ទឹក/ថ្នាំ យ៉ាងហោចណាស់ឲ្យបានចំនួនបីថ្ងៃ។

មុនពេលវាកក

រោយអំបិលគ្រួស (ឬផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថានផ្សេងទៀត) នៅលើចិញ្ចើមផ្លូវ ផ្លូវដើរ និងផ្លូវជម្រាល ដើម្បីការពារកុំឱ្យមានទឹកកក។

នៅពេលធ្លាក់ព្រិល - សម្អាតចិញ្ចើមផ្លូវដើរ

សម្អាតចិញ្ចើមផ្លូវដើរនៅមុខផ្ទះឬនៅកន្លែងអាជីវកម្មរបស់អ្នករៀងរាល់ 12 ម៉ោងមុនពេលព្រិលប្រែទៅជាទឹកកក។

សួរសុខទុកអ្នកជិតខាងរបស់អ្នក។

សាកសួរអ្នកជិតខាងរបស់អ្នកថា តើអ្នកអាចជួយពួកគេដែរអត់។ សហការគ្នា ហើយបង្កើតផែនការដើម្បីធានាថា នៅម្ដុំផ្លូវដើរ ផ្លូវបង្ហូរទឹកភ្លៀង និងផ្លូវកែង អត់មានព្រិល/ទឹកកក។

ការណែនាំអំពីសុវត្ថិភាពខ្លះៗក្នុងការចូក​​ព្រិល

ជៀសវាងកុំឲ្យរងរបួស! ត្រូវប្រាកដថាអ្នកចូកព្រិលនិងទឹកកកប្រកបដោយសុវត្ថិភាពដោយប្រើធនធានទាំងនេះ៖

សូមរំលឹក៖ ទីក្រុងមិនទទួលខុសត្រូវចំពោះការខូចខាតទ្រព្យសម្បត្តិ ឬរបួសដែលបណ្តាលមកពីការចូកព្រិលដែលធ្លាក់នៅលើចិញ្ចើមផ្លូវដើរឡើយ។

អ្នកស្ម័គ្រចិត្តសម្រាប់កម្មវិធីចូកព្រិលនៅក្នុងតំបន់របស់យើង

តើអ្នកចង់ស្ម័គ្រចិត្តជួយអ្នកជិតខាងរបស់អ្នកដែលត្រូវការជួយនៅក្នុងរដូវរងានេះឬទេ? ទីក្រុងស៊ីអាថលកំពុងចាប់ផ្តើមកម្មវិធីសាកល្បងមួយដើម្បីគាំទ្រដល់ការចូកព្រិលនៅក្នុងសហគមន៍។ គោលបំណងគឺដើម្បីជួយមនុស្សចាស់ជរានិងអ្នកដែលមានបញ្ហាប្រឈមក្នុងការធ្វើដំណើរចេញក្រៅផ្ទះនិងកន្លែងដែលពួកគេត្រូវការទៅ​ ដោយសម្អាតចិញ្ចើមផ្លូវនិងផ្លូវដើរនៅជិតផ្ទះរបស់ពួកគេ។

ប្រសិនបើអ្នកមានឆន្ទៈចង់ជួយអ្នកជិតខាងដែលត្រូវការជួយនៅពេលដែលព្រិល និងទឹកកកមកដល់ក្នុងរដូវរងានេះ សូមចុះឈ្មោះជាមួយក្រុមថែទាំអតិថិជនរបស់យើងដោយផ្ញើអ៊ីមែលទៅ 684-Road@seattle.gov ឬទូរស័ព្ទទៅលេខ (206) 684-7623

ស្នើសុំជំនួយជួយចូកព្រិល

អ្នកដែលត្រូវការជំនួយជួយចូកព្រិលនិងទឹកកកចេញពីចិញ្ចើមផ្លូវ និងផ្លូវដើរជុំវិញផ្ទះអាចស្នើសុំជំនួយពីកម្មវិធី Neighbors Helping Neighbors Snow Shoveling Program!

ប្រសិនបើអ្នកចង់ចុះឈ្មោះដើម្បីទទួលជំនួយការចូកព្រិលដោយស្ម័គ្រចិត្តក្នុងពេលធ្លាក់ព្រិល និងទឹកកកក្នុងរដូវរងានេះ សូមចុះឈ្មោះជាមួយក្រុមថែទាំអតិថិជនរបស់យើងដោយផ្ញើអ៊ីមែលទៅ 684-Road@seattle.gov ឬទូរស័ព្ទទៅលេខ (206) 684-7623យើងនឹងព្យាយាមឱ្យអស់ពីសមត្ថភាពដើម្បីតភ្ជាប់អ្នកជាមួយអ្នកស្ម័គ្រចិត្តនៅក្នុងតំបន់រស់នៅរបស់អ្នក មុនពេលអាកាសធាតុរដូវរងាមកដល់។

Transportation

Greg Spotts, Director
Address: 700 5th Ave, Suite 3800, Seattle, WA, 98104
Mailing Address: PO Box 34996, Seattle, WA, 98124-4996
Phone: (206) 684-7623
684-Road@seattle.gov

Newsletter Updates

Subscribe

Sign up for the latest updates from Transportation

The Seattle Department of Transportation (SDOT) is on a mission to deliver a transportation system that provides safe and affordable access to places and opportunities for everyone as we work to achieve our vision of Seattle as a thriving, equitable community powered by dependable transportation.