ព័ត៌មានដែលត្រូវបានបកប្រែ
ប្រសិនបើអ្នកមានសំណួរទូទៅអំពីដំណើរការអនុញ្ញាត និងការត្រួតពិនិត្យរបស់ SDCI ឬតម្រូវការផ្នែកខាងច្បាប់ សូមទូរសព្ទមកយើងតាមរយៈលេខ (206) 684-8600 ហើយចុចលេខ 0 ។ សូមត្រៀមខ្លួនដើម្បីស្នើសុំភាសាដែលអ្នកពេញចិត្តទៅកាន់បុគ្គលិកដែលនិយាយភាសាអង់គ្លេសរបស់យើង។ បុគ្គលិករបស់យើងនឹងប្រើប្រាស់សេវាកម្មបកប្រែដើម្បីឆ្លើយសំណួររបស់អ្នក។ (សូមកុំដាក់ទូរសព្ទចុះ ខណៈពេលដែលបុគ្គលិកយើងកំពុងភ្ជាប់ទៅអ្នកបកប្រែ។) ប្រសិនបើអ្នកមានសំណួរណាមួយអំពីលិខិតអនុញ្ញាត គម្រោង ឬការត្រួតពិនិត្យ បុគ្គលិករបស់យើងនឹងប្រមូលព័ត៌មានទំនាក់ទំនងរបស់អ្នក ហើយឱ្យអ្នកជំនាញសមស្របរបស់យើងទូរសព្ទទៅរកអ្នកវិញ ដោយប្រើសេវាកម្មបកប្រែទៅតាមភាសាដែលអ្នកពេញចិត្ត។
ដើម្បីដាក់ពាក្យបណ្ដឹងឬសួរអំពីការបំពានច្បាប់ជួលផ្ទះ ការសាងសង់ ការប្រើប្រាស់ដីធ្លី ឬច្បាប់នៃសម្លេងខ្ទរខ្ទារនៅទីក្រុង Seattle សូមទូរស័ព្ទមកក្រសួងសាងសង់និងត្រួតត្រាតាមរយៈលេខ (206) 615-0808។
ដើម្បីទទួលព័ត៌មានអំពីម្ចាស់ផ្ទះឈ្នួល អ្នកជួលផ្ទះ ឬច្បាប់ស្ដីពីការជួលផ្ទះ សូមចូលមើលគេហទំព័រ Renting in Seattle។ បើលោកអ្នកមានសំណួរអំពីម្ចាស់ផ្ទះឈ្នួល អ្នកជួលផ្ទះ ឬច្បាប់ស្ដីពីការជួលផ្ទះ នៅទីក្រុង Seattle សូមទូរស័ព្ទមកកន្លែងផ្ដល់ជំនួយខាងជួលផ្ទះ Renting in Seattle តាមរយៈលេខ (206) 684-5700។
យើងមានព័ត៌មានទាំងនេះជាភាសារបស់លោកអ្នក។