Khmer - ភាសាខ្មែរ

Tenant Animation - Renting in Seattle
Landlord Animation - Renting in Seattle

មធ្យោបាយ​ថ្មី​ដើម្បី​ ទទួលបាន​ព័ត៌មាន​ស្តីពី​លំនៅដ្ឋាន​ជួល និង​ធនធាន​នានា​នៅក្នុង​ទីក្រុង Seattle!

តើ Renting in Seattle Resource Center ជា​អ្វី?

បច្ចុប្បន្ន​នេះ ទីក្រុង Seattle មាន​គេហទំព័រ និង​លេខទូរស័ព្ទដើម្បី​ជួយម្ចាស់ផ្ទះ និង​អ្នកជួល​ផ្ទះ​ឲ្យទទួលបាន​ព័ត៌មាន​អំពី​ការជួលផ្ទះ​នៅ​ទីក្រុង Seattle។

តើ​អាច​ទទួលបាន​ព័ត៌មាន​អ្វី​ខ្លះ?

គេហទំព័រ​នេះផ្តល់ព័ត៌មាន​ស្តីពី​សិទ្ធិ និង​ការទទួលខុសត្រូវ​របស់​ភាគី​អ្នកជួល និង​ភាគី​ម្ចាស់ផ្ទះ នៅក្នុង​ដំណើរការ​ជួលផ្ទះ​ចាប់ពី​ពេល​ចូលស្នាក់នៅ​រហូត​ដល់​ពេល​រើ​ចេញ​ពី​ទីតាំង​នោះ ។ គេហទំព័រ​នេះ​ក៏​រៀបរាប់​ផងដែរ​អំពី​បទប្បញ្ញត្តិ​នៅក្នុង​ទីក្រុង ស្តង់ដារ អប្បបរមា​នៃ​លំនៅដ្ឋាន និង​អ្វី​ដែល​ត្រូវ​ធ្វើ​នៅក្នុង​ករណីដែល​អ្នក ឬ​នរណា​ម្នាក់​ដែល​អ្នក​ស្គាល់​ជួបប្រទះការរើសអើង​លើ​បញ្ហា​លំនៅដ្ឋាន ។  អ្នក​ក៏​អាច​ទូរស័ព្ទមក​ យើងខ្ញុំ​បានដែរ​ប្រសិនបើ​អ្នក​មាន​បំណង​ចង់​ពិភាក្សា​ជាមួយ​នរណា​ម្នាក់ ចង់​ទទួល​បាន​ជំនួយ ឬដាក់​ពាក្យ​ប្តឹង​តវ៉ា​អំពី​បញ្ហា​លំនៅដ្ឋាន​របស់​អ្នក ។ 

មានការបកប្រែ​ភាសា​ ជានិច្ច។

ឯកសារ​ដែល​បាន​បកប្រែ​ជា​ភាសា​ផ្សេងៗ​៖

គេហទំព័រ​នេះ​មាន​ ឯកសារ​ដែល​បាន​បកប្រែ​​ជា​ភាសា​ផ្សេងៗ​​ដែល​ផ្តល់ព័ត៌មាន​សំខាន់ៗ​ស្តីពី​បទប្បញ្ញត្តិ​នៃ​ការជួល ច្បាប់​ការពារ​អ្នកជួល​ផ្ទះ ច្បាប់​ស្តីពី​លំនៅដ្ឋាន​សមរម្យ បរិក្ខារ​សាធារណៈ និង​ធនធាន​សំខាន់​ផ្សេងៗទៀត។

ទីក្រុង Seattle ជឿជាក់​លើ​បរិយាបន្ន (inclusion) និង​សមធម៌ (equity) ។ ជនអន្តោប្រវេសន៍ និង ជនភៀសខ្លួន ទទួលបាន​ការស្វាគមន៍​នៅ​ទីនេះ ។

បុគ្គលិក​ទីក្រុង មិន​សួរ​អំពី​ស្ថានភាព​សញ្ជាតិ​ឡើយ ហើយ​ពួក​គាត់​ផ្តល់​ សេវា​ជូន​ ​គ្រប់​មនុស្ស​ដែល​ រស់នៅ​ក្នុង​ទីក្រុង​ ដោយ​មិន​គិត​ពី​ស្ថានភាព​អន្តោប្រវេសន៍អ។

ដើម្បី​សុំ ​ជំនួយ​ក្នុង​ស្វែងរក​ លំនៅដ្ឋាន​ដែល​មាន​តម្លៃ​សមរម្យ ជំនួយ​ក្នុង​ការរើចូល​មក​ស្នាក់​នៅ ជំនួយ​ផ្នែក​ច្បាប់ និង​ធនធាន​សហគមន៍​ជាច្រើន​ទៀត សូម​ទូរស័ព្ទទៅ​លេខ 2-1-1 ឬ 1 (877)-211-9274 ឬ​ចូល​ទៅ​កាន់​គេហទំព័រ  win211.org ។

ឯកសារដែលមានប្រយោជន៍

ការរើចូល

ការធ្វើជាអ្នកជួល

ការរើចេញ