Cambodian / Khmer/ ខ្មែរ
ធ្វើឱ្យសំឡេងរបស់អ្នកមានសារៈសំខាន់នៅក្នុងការបោះឆ្នោតនៅក្នុងទីក្រុង Seattle
បណ្ណទូទាត់ប្រជាធិបតេយ្យគឺជាមធ្យោបាយមួយសម្រាប់អ្នករស់នៅទីក្រុង Seattle ក្នុងការរួមចំណែកផ្នែកហិរញ្ញវត្ថុដល់បេក្ខជនដែលពួកគេគាំទ្រនៅក្នុងការបោះឆ្នោតនៅទីក្រុង Seattle។ កម្មវិធីនេះត្រូវបានផ្តល់មូលនិធិដោយពន្ធលើអចលនទ្រព្យដែលបានអនុម័តដោយអ្នកបោះឆ្នោត ដោយម្ចាស់អចលនទ្រព្យចំណាយជាមធ្យមប្រហែល $13 ក្នុងមួយឆ្នាំ។
តើបណ្ណទូទាត់ប្រជាធិបតេយ្យជាអ្វី?
ក្រុង Seattle ផ្តល់បណ្ណទូទាត់ប្រជាធិបតេយ្យដល់ប្រជាពលរដ្ឋ ដែលជាវិញ្ញាបនបត្រដែលត្រូវបានប្រើដើម្បីបរិច្ចាគដល់យុទ្ធនាតាមតំបន់។ នៅក្នុងឆ្នាំ 2026 អ្នករស់នៅសង្កាត់ ទី 5 នៅទីក្រុង Seattle នឹងទទួលបានបណ្ណទូទាត់ប្រជាធិបតេយ្យចំនួនពីរដែលមានតម្លៃ $50។
ហេតុអ្វីត្រូវប្រើបណ្ណទូទាត់ប្រជាធិបតេយ្យ?
ការចូលរួមរបស់អ្នកមានឥទ្ធិពល។ កម្មវិធីបណ្ណប្រជាធិបតេយ្យបានជួយបង្កើន និងធ្វើឱ្យមានចំនួនអ្នករស់នៅទីក្រុង Seattle គ្រប់ជំពូកដែលអាចបរិច្ចាគក្នុងយុទ្ធនាការ និងឈរឈ្មោះក្នុងតំណែង។
តើបេក្ខជនណាខ្លះអាចទទួលបានបណ្ណទូទាត់ប្រជាធិបតេយ្យនេះ?
សម្រាប់ឆ្នាំ 2026 នេះ មានតែបេក្ខជនដែលចូលរួមឈរឈ្មោះសម្រាប់តំណែងទី 5 នៃក្រុមប្រឹក្សាក្រុង Seattle ប៉ុណ្ណោះដែលអាចទទួលយកបណ្ណរបស់អ្នកដើម្បីគាំទ្រយុទ្ធនាការរបស់ពួកគេ។
តើខ្ញុំអាចស្វែងយល់អំពីបេក្ខជនដោយរបៀបណា?
រកមើលឈ្មោះបេក្ខជនដែលចូលរួម នៅលើ ទំព័ររបស់បេក្ខជនចុះឈ្មោះចូលរួម។ សូមអាន ការណែនាំអំពីបេក្ខជន របស់ពួកគេ ដើម្បីស្វែងយល់បន្ថែមអំពីបេក្ខជន។
តើការបោះឆ្នោតនៅទីក្រុង Seattle លើកក្រោយនឹងកើតឡើងនៅពេលណា?
ការបោះឆ្នោតបន្ទាប់មកទៀតនៅទីក្រុង Seattle គឺនៅឆ្នាំ 2026។ បណ្ណទូទាត់ប្រជាធិបតេយ្យអាចប្រើបានចាប់ពីពេលដែលអ្នកទទួលវារហូតដល់ថ្ងៃទី 30 ខែវិច្ឆិកា ឆ្នាំ 2026។
អ្នកអាចទទួលបានបណ្ណទូទាត់ប្រជាធិបតេយ្យ ប្រសិនបើអ្នក៖
- ជាអ្នករស់នៅក្នុងទីក្រុង Seattle
- មានអាយុយ៉ាងតិច 18 ឆ្នាំ ហើយជា
- សញ្ជាតិអាមេរិក ពលរដ្ឋអាមេរិក ឬជាអ្នករស់នៅអចិន្ត្រៃយ៍ស្របច្បាប់។
អ្នកមិនចាំបាច់ជាអ្នកចុះឈ្មោះបោះឆ្នោត ដើម្បីទទួលបានបណ្ណទូទាត់ប្រជាធិបតេយ្យនោះទេ។ ប្រសិនបើអ្នកបំពេញតាមលក្ខណៈវិនិច្ឆ័យដែលបានរាយខាងលើ អ្នកអាចដាក់ពាក្យស្នើសុំបណ្ណនោះបាន។
ប្រសិនបើអ្នកមានចម្ងល់ផ្សេងៗ សូមទូរសព្ទមកលេខ (206) 727-8855 ។ មានសេវាបកប្រែភាសាផ្ទាល់មាត់ឥតគិតថ្លៃ។