Cambodian Language Information from Emergency Management
ត្រៀមរៀបចំផ្ទះនិងគ្រួសាររបស់អ្នក
គ្រោះមហន្តរាយអាចកើតឡើងក្នុងពេលភ្លាមៗក្នុងមួយពព្រិចភ្នែក។ ការរៀបចំផែនការទុកជាមុនមានសារៈសំខាន់ដើម្បីឲ្យអ្នកនិងគ្រួសាររបស់អ្នកអាចមើលថែគ្នាបាន។ មានវិធានការណ៍ចំនួនបីដែលអ្នករាល់គ្នាអាចយកទៅអនុវត្ត ហើយពួកវា នឹងជួយធ្វើឲ្យមានការផ្លាស់ប្តូរមួយ។
- ធ្វើផែនការ - គ្រួសាររបស់អ្នកអាចប្រហែលជាមិននៅជុំជាមួយគ្នា នៅពេលដែលគ្រោះមហន្តរាយវាយប្រហារមកដល់ទេ ដូច្នេះ ការរៀបចំផែនការទុកជាមុនមានសារៈសំខាន់ ដើម្បីឲ្យដឹងថា តើ អ្នកនឹងទៅដល់ទីកន្លែងសុវត្ថិភាពបានដោយរបៀបណា តើអ្នកនឹងធ្វើការទំនាក់ទំនងគ្នាបានដោយរបៀបណា និងថាតើទីកន្លែងណាដែលអ្នកមានផែនការថានឹងជួបគ្នា បន្ទាប់ពីមានគ្រោះមហន្តរាយកើតឡើង។
- រៀបចំឲ្យមានឈុតឧបករណ៍ - ធ្វើឲ្យប្រាកដថា អ្នកមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវការដើម្បីអាចរស់រានមានជីវិតពីគ្រោះមហន្តរាយ។ យ៉ាងហោចណាស់ អ្នកគួរតែមានទឹក អាហារ ពិលបញ្ចំាង សំលៀកបំពាក់បន្ថែម និងភួយដើម្បីរក្សាកំដៅនិងភាពស្ងួត និងសម្ភារៈ សង្គ្រោះបឋម។
- ជួយគ្នាទៅវិញទៅមក - ចាត់ចែងរៀបចំជាមួយមិត្តភក្តិ និងអ្នកជិតខាងរបស់អ្នក ដើម្បីឲ្យអ្នកទាំងអស់គ្នាអាចមើលថែគ្នាទៅវិញទៅមកបាន។
ចំណុចតភ្ជាប់ខាងក្រោមនេះនឹងផ្តល់នូវព័ត៌មានបន្ថែមថា តើអ្នកអាចរៀបចំខ្លួនអ្នក និងគ្រួសាររបស់អ្នកបានដោយរបៀបណា សម្រាប់ពេលមានគ្រោះមហន្តរាយនានាកើតឡើង។
ព័ត៌មានជាភាសាខ្មែរចេញពីការគ្រប់គ្រងភាពអាសន្ន
- លេខទូរស័ព្ទទំនាក់ទំនងនៅក្រៅតំបន់ (out of area phone contact)
- របៀបរក្សាសុវត្ថិភាព ក្នុងពេលមានការរញ្ជួយដីកើតឡើង (How to be safe in an earthquake)
- អ្វីដែលត្រូវធ្វើក្នុងពេលមានគ្រាអាសន្នៈ ផែនការគ្រាអាសន្នក្នុងគ្រួសារ និងសម្ភារៈសម្រាប់ ពេលមានគ្រាអាសន្ន (What to do in an Emergency: Family Emergency Plan & Kit)
- បញ្ជីរាយកិច្ចការដែលត្រូវធ្វើសម្រាប់ជាជំនួយ ក្នុងគ្រាអាសន្ន (Preparedness Promise)
- រក្សាទុកទឹកពេលគ្រាមានអាសន្នសម្រាប់ពេលមានគ្រោះមហន្តរាយ - គិតរង្វាស់ជាលីត្រ (Store Emergency Water - Liters)
- រក្សាទុកទឹកពេលគ្រាមានអាសន្នសម្រាប់ពេលមានគ្រោះមហន្តរាយ - គិតរង្វាស់ជាហ្គាលុង (Store Emergency Water - Gallons)
- សៀវភៅពណ៌សម្រាប់រក្សាសុវត្ថិភាពពេលមានគ្រោះរញ្ជួយដី (Quakesafe Coloring Book)
- កាបោន ម៉ូណូស៊ីត (Carbon Monoxide Safety)