Cambodian / Khmer

វិធីថ្មីក្នុងការផ្តល់មូលនិធិយុទ្ធនាការ Seattle!

សក្ខីប័ត្រប្រជាធិបតេយ្យ ផ្តល់ឱកាសដល់អ្នករស់នៅក្រុង Seattle ក្នុងការគាំទ្រ
យុទ្ធនាការក្នុងតំបន់ និងប្រែជាចូលរួមកាន់តែច្រើនជាមួយរដ្ឋាភិបាលរបស់ខ្លួន។
លើសពីនេះ កម្មវិធីសក្ខីប័ត្រលទិ្ធប្រជាធិបតេយ្យធ្វើឱ្យវាកាន់តែ​ងាយស្រួលសម្រាប់
បេក្ខជនក្នុងការផ្តល់មូលនិធិយុទ្ធនាការផ្ទាល់ខ្លួន​របស់ពួកគេ។

ដោយចាប់ផ្ដើមក្នុងខែមករា ឆ្នាំ 2017 អ្នករស់នៅក្រុង Seattle ដែលមានលក្ខណសម្បត្តិ
នឹងទទួលបានសក្ខីប័ត្រចំនួនបួន ដែលនីមួយៗមានតម្លៃ $25។ សក្ខីប័ត្រ
ប្រជាធិបតេយ្យអាចត្រូវបានផ្ដល់ទៅឱ្យបេក្ខជនដែលមានលក្ខណសម្បត្តិដែលកំពុងឈរ
ឈ្មោះសម្រាប់ក្រុមប្រឹក្សាក្រុង ឬ​មេធាវីក្រុងក្នុងការបោះឆ្នោតនៅ Seattle ឆ្នាំ 2017។
កម្មវិធីនេះនឹងពង្រីកដើម្បីបញ្ចូលការប្រកួតប្រជែងរបស់អភិបាលក្រុងក្នុងឆ្នាំ 2021។

ដើម្បីទទួលសក្ខីប័ត្រ អ្នកត្រូវតែ៖

  • ជាអ្នករស់នៅក្រុង Seattle
  • មានអាយុយ៉ាងតិច 18 ឆ្នាំ និង
  • ជាពលរដ្ឋអាមេរិក សញ្ជាតិអាមេរិក ឬជាអ្នករស់នៅអចិន្រ្តៃយ៍ស្របច្បាប់។

ស្វែងរកបេក្ខជន: http://www.seattle.gov/democracyvoucher/i-am-a-seattle-resident/eligible-candidates

មិនអាចស្វែងរកប័ណ្ណប្រជាធិបតេយ្យ (Democracy Vouchers) របស់អ្នកឬទេ? តើលោកអ្នកត្រូវការប័ណ្ណប្រជាធិបតេយ្យ (Democracy Vouchers) ជាភាសារបស់អ្នក ឬទេ?
សូមបំពេញសំណុំបែបបទនេះដើម្បីស្នើសុំការដាក់ជំនួសប័ណ្ណប្រជាធិបតេយ្យ (Democracy Vouchers) ឬទទួលបានប័ណ្ណប្រជាធិបតេយ្យ (Democracy Vouchers) ជាភាសាដែលអ្នកចូលចិត្ត។ ប្រសិនបើអ្នកមានសំណួរណាមួយ សូមហៅទូរស័ព្ទលេខ (206) 727-8855 (មានជំនួយផ្នែកភាសា)។


អ្នកអាចទាញយក ឬបោះពុម្ពឯកសារទាំងនេះដើម្បីប្រើប្រាស់នៅក្នុង​សហគមន៍របស់អ្នក។ 

ពាក្យសុំកម្មវិធីប័ណ្ណទឹកប្រាក់ប្រជាធិបតេយ្យ

តើអ្វីទៅជាសក្ខីប័ត្រប្រជាធិបតេយ្យ? 

របៀបមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ជាបេក្ខជន

សំណួរ​ដែលគេ​ច្រើន​សួរ

ការណែនាំការជាំនួសប័ែណ ទឹកប្រាក់ប្របជាធិបតេយ្យ (Democracy Voucher)