Link to Transportation Home Page Link to Transportation Home Page Link to Transportation About Us Page Link to Transportation Contact Us Page
Delivering a first-rate transportation system for Seattle Scott Kubly, Director

Services 

Projects 

Planning 

Resources 

Events

News

Site Index


Rainier Avenue South Road Safety Corridor
Three Year Collision History
Three Year Collision Diagrams
Vision Zero
Speeding
Distraction
Impairment

Rainier Avenue S Corridor Project

Last updated: September 7, 2017

ទិដ្ឋភាពទូទៅនៃគម្រោង

ក្នុងឆ្នាំ2014 យើងបានចាប់ផ្តើមដំណើរការរួមគ្នាមួយដើម្បីពិនិត្យលក្ខខណ្ឌជាមួយ Rainier Avenue S។ ដោយសុវត្ថិភាពគឺជាអាទិភាពទីមួយរបស់យើង យើងប្តេជ្ញាការពារកុំឲ្យមានគ្រោះថ្នាក់ចរាចរ និងបង្កើននៅសុវត្ថិភាពដល់អ្នកដំណើរទាំងអស់។ គម្រោងនេះគឺជាផ្នែកមួយនៃកម្មវិធី Seattle’s Vision Zero ដើម្បីឈានទៅដល់ចំនុចគ្មានការស្លាប់ដោយគ្រោះថ្នាក់ចរាចរឬរបួសធ្ងន់ធ្ងរនៅឆ្នាំ 2030 ។

ដំណាក់កាលទី2
ឆ្នាំនេះយើងនូវបន្តការងាររបស់ពួកយើងលើ Rainier Ave S ពី S Kenny St ដល់ Henderson St ។ នេះគឺជាគោលដៅសុវត្ថិភាពរបស់យើង៖

 • កាត់បន្ថយគ្រោះថ្នាក់ចរាចរ
 • កាត់បន្ថយចំនួនអ្នករងរបួសធ្ងន់ធ្ងរឬការគ្រោះថ្នាក់ចរាចរ
 • ពង្រឹងសុវត្ថិភាពសម្រាប់ទាំងអស់គ្នា
 • ធានានូវប្រសិទ្ធភាពនិងភាពទុកចិត្តលើសេវាដឹកជញ្ជូន

វិធានការដែលកំពុងត្រូវបានពិចារណារួមមាន៖ ការធ្វើឱ្យស្ងប់ស្ងាត់ចរាចរ ការធ្វើឱ្យប្រសើរនូវសញ្ញាចរាចរ ការជួសជុលផ្លូវដែក និងការលើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកជិះកង់។ យើងក៏បង្កើតឯកសារអប់រំដែលដោះស្រាយបញ្ហាអាកប្បកិរិយាដូចជាការបើកបរលើសល្បឿន ការបើកបរដែលរំខាន និងការបើកបរអន់ខ្សោយ និងការអនុវត្តន៍តាមតំបន់ជាក់លាក់ដើម្បីជួយទប់ស្កាត់គ្រោះថ្នាក់។

ជម្រើសដំណាក់កាល់ទី 2

ជម្រើសទី1 (ផ្លូវឡានតែមួយ)

ជម្រើសទី1

អត្ថប្រយោជន៍៖

 • ការចូលដំណើរការអាជីវកម្មនិងការដឹកជញ្ជូន (BAT) ធ្វើអោយមានភាពប្រសើរឡើងនូវប្រតិបត្តិការឡានក្រុង (ចំណាំ បត់ស្ដាំចូលទៅក្នុងផ្លូវថ្នល់បើកបរនិងនៅចំណុចប្រសព្វត្រូវបានអនុញ្ញាត)
 • ការចតលើចំណតរថយន្តនៅតាមដងផ្លូវ Rainier Ave S
 • គាំទ្រដល់អនាគត់ RapidRide (King County Metro Route 7 ដែលមានស្រាប់)

ការពិចារណា៖

 • ផ្លូវរថយន្តក្រុងតែមួយអាចត្រូវបានប្រើដោយខុសច្បាប់បើឆ្លងផ្លូវនេះ
 • អាចដកចេញការចតរថយន្តតាមផ្នែកនៃតំបន់គម្រោង

ជម្រើសទី 2 (ការពារផ្លូវកង់)៖

ជម្រើសទី 2

ជម្រើសទី 2
ចំណុចឆ្លងកាត់នៅផ្លូវឆ្លងកាត់ចម្បងៗ

អត្ថប្រយោជន៍៖

 • ផ្តល់ផ្លូវកង់ពីជើងទៅត្បូង
 • ការប្រើប្រាស់ដីចំណីផ្លូវជាអតិបរមាសម្រាប់កង់និងយានយន្ត
 • ផ្តល់នូវចំណតនៅតាមដងផ្លូវ

ការពិចារណា៖

 • អាចបន្ថយនូវល្បឿនចរាចរទូទៅ និងការឆ្លងកាត់

យើងកំពុងធ្វើការជាមួយគម្រោង Rainier RapidRide យ៉ាងជិតស្និទ្ធដើម្បីរៀបចំសម្រាប់អនាគតនៃ Rainier Ave S ។ គោលបំណងរបស់យើងគឺដើម្បីធ្វើអោយ Rainier Ave S មានការវិវឌ្ឈរីកចម្រើនរយៈពេលខ្លីឆាប់ៗនាឆ្នាំ 2018 ដែលគាំទ្រដល់ការរៀបចំ និងបង្កើតឡើងនូវសេវាកម្ម RapidRide ដើម្បីធ្វើអោយ King County Metro Route 7 កាន់តែប្រសើរឡើងក្នុងឆ្នាំ 2021។

បង្កើតបណ្ដាញ RapidRide ពីកណ្ដាលក្រុងស៊ីថលកាត់តាម Mt Baker ទៅ Rainier Beach នឹងធ្វើអោយប្រជាជនផ្លាស់ទីដោយ៖

 • បន្តជិះឡានក្រុងអោយបានញឹកញាប់ និងទាន់ពេល
 • បន្ថែមឡានក្រុងអោយកាន់តែច្រើននៅពេលយប់ និងនៅចុងសប្ដាហ៍
 • អាប់ក្រេដទៅជាចំណតឡានក្រុង ទៅជា Metro RapidRide ដែលមានភ្លើងបំភ្លឺ និងពត៌មានមកដល់ទៀងទាត់ និងមានច្រើនទៀត

បង្កើនការភ្ជាប់ទំនាក់ទំនងអោយកាន់តែប្រសើរសម្រាប់ប្រជាជនធ្វើដំណើរដោយដើរ និងជិះកង់

តាមរយៈគម្រោងសុវត្ថិភាព នៅក្នុងជម្រើសទី 1 គន្លងផ្លូវឡានក្រុងត្រូវបានដាក់សំណើ ហើយនៅក្នុងជម្រើសទី 2 ក្នុងគន្លងចំណតឡានក្រុងកំពុងត្រូវបានយកមកគិត ដូច្នោះឡានក្រុងមិនចាំបាច់ត្រូវទាញចូល ឬទាញចេញពីគន្លងធ្វើដំណើទេ។

យើងក៏កំពុងសម្លឹងមើលទីតាំងចំណតឡានក្រុងបច្ចុប្បន្ន និងចំនួនអ្នកជិះប៉ុន្មានដែលប្រើទីតាំងទាំងនោះ។

ផែនទីខាងក្រោមនេះបង្ហាញពីទិន្នន័យអ្នកដំណើរនិងរបៀបដែលចំណតឈប់តូចមួយចំនួនអាចត្រូវដកចេញឬផ្លាស់ប្តូរ។ ប្រសិនបើការផ្លាស់ប្តូរខាងក្រោមត្រូវបានធ្វើឡើងមែននោះ វាអាចមានន័យថាអ្នកជិះខ្លះត្រូវដើរប្រហែល 2 នាទីទៀត។

កាលវិភាគ

រដូវក្តៅឆ្នាំ 2017៖ ចែករំលែកជម្រើសសម្រាប់ជាធាតុចូល
ចូលឆ្នាំ 2017៖ បញ្ចប់ការរចនាសគម្រោង
ឆ្នាំ2018៖ សាងសង់
ឆ្នាំ2019៖ វាយតម្លៃគម្រោង

ការផ្តល់ថវិកា

SDOT បានទទួលថវិកាពី Real Estate Tax ដល់មូលនិធិនៃដំណាក់កាលទីពីរនៃ Rainier Ave S Corridor Improvements Project។ គម្រោងនេះក៏ត្រូវបានផ្តល់ថវិកាដោយ Levy to Move Seattle, បង់សួយសារចំនួន 9 ឆ្នាំទឹកប្រាក់ចំនួន $930 លានដុល្លារអាមេរិកដែលបានបោះឆ្នោតគាំទ្រដោយអ្នកបោះឆ្នោតឆ្នាំ 2015។

ឯកសារ

សន្លឹកកិច្ចការគម្រោង

Home | About Us | Contact Us | Site Index | News | FAQs | E-Mail Alerts