Cambodian Language Information from Emergency Management

ត្រៀមរៀបចំផ្ទះនិងគ្រួសាររបស់អ្នក

   គ្រោះមហន្តរាយអាចកើតឡើងក្នុងពេលភ្លាមៗក្នុងមួយពព្រិចភ្នែក។ ការរៀបចំ​ផែនការទុកជាមុនមានសារៈសំខាន់ដើម្បីឲ្យអ្នកនិងគ្រួសាររបស់អ្នកអាចមើលថែគ្នាបាន។ មានវិធានការណ៍ចំនួនបី​ដែលអ្នករាល់គ្នាអាចយកទៅអនុវត្ត ហើយពួកវា នឹងជួយធ្វើឲ្យមានការផ្លាស់ប្តូរមួយ។  

  • ធ្វើផែនការ - គ្រួសាររបស់អ្នកអាចប្រហែលជាមិននៅជុំជាមួយគ្នា នៅពេលដែលគ្រោះ​មហន្តរាយវាយប្រហារមកដល់ទេ ដូច្នេះ  ការរៀបចំផែនការទុកជាមុនមានសារៈសំខាន់ ដើម្បីឲ្យដឹងថា ​តើ អ្នកនឹងទៅដល់ទីកន្លែងសុវត្ថិភាពបានដោយរបៀបណា តើអ្នកនឹងធ្វើការទំនាក់ទំនងគ្នាបាន​ដោយរបៀបណា និងថាតើទីកន្លែងណាដែលអ្នកមានផែនការថានឹងជួបគ្នា បន្ទាប់ពីមានគ្រោះ​មហន្តរាយកើតឡើង។
  • រៀបចំឲ្យមានឈុតឧបករណ៍ - ធ្វើឲ្យប្រាកដថា អ្នកមានអ្វីៗគ្រប់យ៉ាងដែលអ្នកត្រូវ​ការដើម្បីអាចរស់រានមានជីវិតពីគ្រោះមហន្តរាយ។ យ៉ាងហោចណាស់ អ្នកគួរតែមានទឹក អាហារ ពិលបញ្ចំាង សំលៀកបំពាក់បន្ថែម និងភួយដើម្បីរក្សាកំដៅនិងភាពស្ងួត និងសម្ភារៈ សង្គ្រោះបឋម។
  • ជួយគ្នាទៅវិញទៅមក - ចាត់ចែងរៀបចំជាមួយមិត្តភក្តិ និងអ្នកជិតខាងរបស់អ្នក ដើម្បីឲ្យអ្នក​ទាំងអស់គ្នាអាចមើលថែគ្នាទៅវិញទៅមកបាន។

   ចំណុចតភ្ជាប់ខាងក្រោមនេះនឹងផ្តល់នូវព័ត៌មានបន្ថែមថា តើអ្នកអាចរៀបចំខ្លួនអ្នក និងគ្រួសារ​របស់អ្នកបានដោយ​របៀបណា សម្រាប់ពេលមានគ្រោះមហន្តរាយនានាកើតឡើង។  

ព័ត៌មានជាភាសាខ្មែរចេញពីការគ្រប់គ្រងភាពអាសន្ន